អាមេរិក៖ បន្ទាប់ពីមានរឿងរ៉ាវប្ដឹងផ្ដល់គ្នា ឡើងដល់តុលាការ រវាងតារាសម្ដែងស្រីសម្បុរស្រអែមកញ្ញា នី មុនីនាថ និងអតីតគូដណ្ដឹង លោក អ៊ឹង សូឡាង ដែលជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ក្នុងនោះមានមហាជនជាច្រើន កំពុងទន្ទឹងរង់ចាំតាមដានមើល នូវរឿងរ៉ាវបណ្ដឹងមួយនេះថា នឹងត្រូវដោះស្រាយបែបណាឲ្យពិតប្រាកដ។

យ៉ាងណាមិញ រឿងដ៏រសើបនេះហាក់ដូចជាស្ងប់ស្ងាត់បណ្ដើរៗ ខណៈភាគីពាក់ព័ន្ធទាំង២ នៅមិនទាន់បង្ហាញប្រតិកម្មណាមួយថែមទៀតនោះទេ ។

តួយ៉ាង បើក្រឡេកមកមើលជីិវិតឯកជនរបស់ លោក អ៊ឹុង សូឡាង ដែលជាអតីតគូដណ្ដឹង មុនីនាថ វិញត្រូវបានទស្សនិកជន សម្គាល់ឃើញថាលោក ហាក់គ្មានការព្រោះបារម្ភពីបញ្ហានេះអ្វីសោះ។  ផ្ទុយទៅវិញលោក តែងតែប្រើជីិវិតក្រោយប្រេះឆាស្នេហាមួយនេះ រស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយស្នាមញញឹម។

លើសពីនេះ ក៏មានដំណឹងលេចឭជាច្រើនបាននិយាយតៗគ្នាថា លោក កំពុងផ្ដើមស្នេហាថ្មី ជាមួយនារីអនិកជនខ្មែររូបស្រស់ម្នាក់ទៀត ដែលជារឿយៗអ្នកទាំង២តែងតែបង្ហាញភាពស្និទ្ធស្នាលនឹងគ្នា យ៉ាងមានសុភមង្គលទៀតផង៕

ខាងក្រោមនេះជារូបភាពរស់នៅយ៉ាងមានក្ដីសុខរបស់លោក អ៊ឹុង សូឡាង ក្រោយបែកបាក់ស្នេហានឹងកញ្ញា នី មុនីនាថ ៖

អតីតគូដណ្ដឹង នី មុន្នីនាថ
អតីតគូដណ្ដឹង នី មុន្នីនាថ
អតីតគូដណ្ដឹង នី មុន្នីនាថ
អតីតគូដណ្ដឹង នី មុន្នីនាថ
អតីតគូដណ្ដឹង នី មុន្នីនាថ
អតីតគូដណ្ដឹង នី មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ