ពិភពលោក៖ លុយមិនសំខាន់ សំខាន់គឺអត់លុយ! អត់លុយក៏នៅតែមិនសំខាន់ សំខាន់គឺមិនចេះរកលុយ! ពេលខ្លះមនុស្សមួយចំនួននៅជាប់គាំងក្នុងការងារដែលខ្លួនមិនសូវពេញចិត្ត និងមិនអាចសន្សំលុយគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលគេពេញចិត្ត ឬចង់បានឡើយ។

ទោះយ៉ាងណា ដើម្បីក្លាយជាអ្នកមាន ឬសេដ្ឋី យើងសូមលើកយកគន្លឹះប៉ុន្មានចំណុចដែលអ្នកខ្លះបានធ្វើវាជោគជ័យរួចទៅហើយ ខណៈអ្នកខ្លះទៀតប្រហែលជាសុញគំនិត គិតមិនដល់ក៏ថាបាន។

ដូច្នេះសូមស្វែងយល់ខ្លីៗដូចតទៅ៖ 

១. ក្លាយជាអ្នកនិពន្ធដ៏ជោគជ័យ

អ្នកស្រី J.K. Rowling ដែលបាននិពន្ធខ្សែរឿង Harry Potter ជាគំរូស្រាប់។ ទោះយ៉ាងណា មុននឹងជោគជ័យ គាត់ក៏បរាជ័យច្រើនលើកច្រើនសាដែរ តែសំខាន់បើដួលហើយចេះក្រោកឡើងវិញ។

ក្លាយជាអ្នកនិពន្ធដ៏ជោគជ័យ

២. លក់អាជ្ញាបណ្ណលើប៉ាតង់ ឬ ស្លាកសញ្ញាពាណិជ្ជកម្ម

ច្បាប់កម្មសិទ្ធិបញ្ញាជាវិធីលឿនបំផុតមួយ ក្នុងការរកលុយបានច្រើនសន្ធឹកសន្ធាប់! 

លក់អាជ្ញាបណ្ណលើប៉ាតង់ ឬ ស្លាកសញ្ញាពាណិជ្ជកម្ម

៣. ទិញសិទ្ធិប្រើយីហោ (Franchise)

ទិញសិទ្ធិប្រើយីហោពីក្រុមហ៊ុន ឬហាងដែលមានតម្លៃទាបមួយ រួចព្យាយាមដំណើរការវាឱ្យរីកចម្រើន នោះអ្នកនឹងមិនក្រយូរទេ។ តែបើមានលទ្ធភាពទិញសិទ្ធិពី McDonald's បានមានន័យថា អ្នកស្ទើរតែជាសេដ្ឋីរួចទៅហើយ។

ទិញសិទ្ធិប្រើយីហោ

៤. សន្សំលុយរហូតដល់ចាយមិនអស់

បើចង់ក្លាយជាអ្នកមាន ត្រូវឈប់ចំណាយលុយផ្តេសផ្តាស។ ស្តាប់ទៅដូចជាស្រួលណាស់មែនទេ? តែក៏គ្មានអ្វីពិបាកដែរ ឱ្យតែចេះសន្សំ។

សន្សំលុយរហូតដល់ចាយមិនអស់

៥. បង្កើតសេវាជាវតាមអនឡាញ (Subcription)

ឱ្យនរណាម្នាក់ចំណាយ ៥ ដុល្លារជារៀងរាល់ខែដូចជាមិនច្រើនទេ មិនចឹង? ប៉ុន្តែបើមនុស្ស ២ សែននាក់ពេញចិត្តនឹងចំណាយ នោះអ្នកនឹងទទួលបាន ១ លានដុល្លារជារៀងរាល់ខែ! 

បង្កើតសេវាជាវតាមអនឡាញ

៦. បើធ្វើខាងអ្វីមួយ ត្រូវធ្វើឱ្យឆ្នើមខាងហ្នឹង

មិនមែនគ្រប់គ្នាសុទ្ធតែអាចបញ្ចេញស្នាដៃឱ្យលេចធ្លោនោះទេ ប៉ុន្តែគ្មានអ្នកណាកំណត់បានថា "អ្នកអាច ឬមិនអាច" ឡើយ។ បើអាចនោះលុយនឹងរត់រកអ្នក។  

បើធ្វើខាងអ្វីមួយ ត្រូវធ្វើឱ្យឆ្នើមខាងហ្នឹង

៧. ធ្វើការឱ្យសេដ្ឋី ឬ មហាសេដ្ឋី

លុយបង្កើតលុយ! ទៅរកកន្លែងខ្លាញ់ នោះអ្នកនឹងបានលុយច្រើនស្វ័យគុណដង។ រឹតតែសំខាន់គឺ លួចបច្ចេកទេសពីអ្នកមានប្រដាប់គិត ដែលនឹកឃើញតែរឿងលុយហូរចូលជានិច្ច។   

ធ្វើការឱ្យសេដ្ឋី ឬ មហាសេដ្ឋី

៨. ទិញផ្ទះចាស់ កែឱ្យស្អាត រួចលក់ចេញ

នេះជាវិធីដែលត្រូវបានប្រើប្រាស់ជោគជ័យរួចទៅហើយ។ វាមានប្រសិទ្ធភាពតាំងពី ៥០ ឆ្នាំមុន រហូតដល់ឥឡូវ ហើយក៏ប្រហែលជានៅតែបានផលក្នុងរយៈពេល ៥០ ឆ្នាំទៀតដែរ។  

ទិញផ្ទះចាស់ កែឱ្យស្អាត រួចលក់ចេញ

៩. ក្លាយជាតារាតាមបណ្តាញសង្គម

បណ្តាញសង្គមពិតជាអាចធ្វើឱ្យអ្នកក្លាយជាសេដ្ឋីយ៉ាងឆាប់រហ័ស គឺគ្រាន់តែស្វែងរកចំណុចពិសេសរបស់ខ្លួនយកមកបង្ហាញ! 

ក្លាយជាតារាតាមបណ្តាញសង្គម

១០. ធ្វើឱ្យល្បីកក្រើក ទោះបីមួយឆាវក្តី

និយាយស្រួល តែពិបាកធ្វើ! ជួនកាលអ្នកល្បីកក្រើកថ្ងៃនេះ ស្អែកឡើងស្ងាត់ឈឹងក៏ថាបាន ប៉ុន្តែមួយឆាវនេះអាចធ្វើឱ្យអ្នកចាយលុយមួយជីវិតក៏មាន៕ 

ធ្វើឱ្យល្បីកក្រើក ទោះបីមួយឆាវក្តី

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]