ភ្នំពេញ៖ ជាការពិតណាស់ មួយរយៈពេលចុងក្រោយមកនេះ គេឃើញថា តារាចម្រៀងសម្លេងផ្អែម លោក ណាំ ប៊ុណ្ណារ័ត្ន បានបាត់មុខពីសិល្បៈ ដោយរស់នៅ​សាងសុភមង្គលជាមួយនឹងគ្រួសារ ដែលមានភរិយារូបសម្រស់ស្រស់ថែមទាំងមានកូនប្រុសដែលគួរឲ្យស្រលាញ់ទៀតផង។

ស្របពេលជាមួយនឹងការ ដែលលោកបាត់មុខពីវិថីមួយនេះ បានធ្វើឲ្យ ហ្វេនអ្នកគាំទ្រជាច្រើននឹករឮកដល់ទឹកដមសម្លេងដ៏ពីរោះរបស់លោកជាខ្លាំង។ ជាមួយគ្នានេះផងដែរ អ្វីដែលប្រិយមិត្តមិននឹកស្មានដល់នោះ ឃើញស្ងាត់មិនចេញមុខបែបនេះមែន តាមពិតម្ចាស់បទ «ពេលវេលាមិនសាកសម» រូបនេះកំពុងសំងំបើកមុខរបររកស៊ីផ្ទាល់ខ្លួនថ្មីនោះ គឺStudio ទំនើបមួយដែលត្រៀមនឹងដំណើរការនាពេលខាងមុខ។

ដំណឹងនេះបានធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើលមែនទែន ព្រោះតែធាតុពិត តារារូបនេះមិនបានចាកឆ្ងាយពីសិល្បៈឡើយ ហើយគ្រប់គ្នារំពឹងថាមិនយូរទៀតទេ លោក ណាំ បុ៊ុណ្ណារ័ត្ន នឹងត្រឡប់មកនិពន្ធច្រៀងបទថ្មីៗទៀតមិនខាន៕

ណាំ ប៊ុណ្ណារ័ត្ន
ណាំ ប៊ុណ្ណារ័ត្ន
Studio របស់ណាំ ប៊ុណ្ណារ័ត្ន
Studio របស់ណាំ ប៊ុណ្ណារ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាំ ប៊ុណ្ណារ័ត្ន