ពិភពលោក៖ យើងដឹងហើយថា ភាគច្រើននៃអ្នកដែលត្រូវបានការពារយ៉ាងតឹងរ៉ឹង គឺប្រធានាធិបតី ព្រះមហាក្សត្រ និងមេដឹកនាំនយោបាយផ្សេងទៀត ក៏ព្រោះតែពួកគេជាអ្នកទទួលបន្ទុកលើជីវិតមនុស្សរាប់លាននាក់ក្នុងដៃ និងប្រាក់រាប់ពាន់លានដុល្លារក្នុងហោប៉ៅរបស់ខ្លួន។ តើប្រធានាធិបតីប្រភេទណាដែលមានអារម្មណ៍ថាគ្មានសុវត្ថិភាព ពេលជិះរថយន្តប្រណីតៗដែលបាញ់មិនធ្លុះនោះ?

ខាងក្រោមនេះជាមេដឹកនាំ ដែលមានអង្គរក្សច្រើនបំផុត៖

៩. គីម ជុងអ៊ុន (Kim Jong Un)

អំឡុងទស្សនកិច្ចទៅកូរ៉េខាងត្បូង គាត់បានជិះឡានទំនើបមួយគ្រឿងដែលឡោមព័ទ្ធដោយអង្គរក្សចំនួន ១២ នាក់។ ត្រូវតែការពារគ្រប់ពេលទាំងអស់! ហើយចំនួននៃអង្គរក្សរបស់គាត់គឺមានដល់ទៅ ១៥,០០០ នាក់។  

៨. រីស៊ីប តាយីប អឺដូហ្គាន់ (Recep Tayyip Erdogan)

ប្រធានាធិបតីនៃប្រទេសទួរគី ពេញចិត្តឡានក្រុងបាញ់មិនធ្លុះ ដែលមានអង្គរក្សប្រដាប់អាវុធនៅខាងក្រៅ ខាងក្នុង និងសូម្បីតែលើដំបូល ជាជាងឡានទំនើបតូចៗ។  

រីស៊ីប តាយីប អឺដូហ្គាន់ (Recep Tayyip Erdogan)

៧. ស្ស៊ីនហ្សូអាបេ (Shinzo Abe)

នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ក៏ដូចជាប្រធានាធិបតីក្នុងប្រទេសប្រជាធិបតេយ្យនានា និងមិនខុសពី គីម ជុងអ៊ុន ដែរ គឺគាត់ពេញចិត្តជិះថយន្តទំនើបៗ ដែលមានអង្គរក្សជាច្រើន ប្រដាប់ដោយកាំភ្លើងគ្រប់ដៃ។  

៦. ម្ចាស់ក្សត្រិយ៍អេលីហ្សាប៊ែតទី២ (Queen Elizabeth II)

ថ្វីបើទ្រង់មិនកាន់អំណាចពិតប្រាកដ ប៉ុន្តែមនុស្សមួយចំនួននៅតែព្យាយាមយារយីទ្រង់។ រាល់អង្គរក្សក្នុងរាជវាំងបាក់ឃីងហាំ នៅចក្រភពអង់គ្លេស ត្រូវរាប់បញ្ចូលជាអង្គរក្សផ្ទាល់ព្រះកាយ នៅពេលដែលទ្រង់គង់ក្នុងរាជវាំង ហើយពេលយាងចេញក្រៅ ត្រូវមានរថយន្តទំនើបៗច្រើនជាងនេះទៀត!  

៥. អាល់ហ្វា កុងដេ (Alpha Conde)

ប្រធានាធិបតីនៃប្រទេសហ្គីណេរូបនេះ បានជិះឡានទាំងខ្លួនលេចចេញតាមដំបូលច្រើនឆ្នាំមកហើយ។ គាត់ព្យាយាមបង្ហាញថា គាត់មិនខ្លាចនោះទេ...ប៉ុន្តែអង្គរក្សទាំងហ្វូងនៅតែប្រដាប់អាវុធ និងត្រៀមខ្លួនរួចជាស្រេច។  

៤. ដូណាល់ ត្រាំ (Donald Trump)

វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលប្រទេសមានអំណាចបំផុតមួយលើផែនដី ចាំបាច់ត្រូវការឱ្យមេដឹកនាំរបស់ខ្លួននៅរស់ និងមានសេចក្តីសុខ។ ម្យ៉ាងទៀត ត្រាំ បានបង្កបញ្ហាក្តៅក្រហាយជាច្រើនដល់មេដឹកនាំផ្សេងៗ ដូច្នេះគាត់ច្បាស់ជាត្រូវការអង្គរក្សជុំវិញខ្លួនដូចស្រមោចរោមស្ករ។  

៣. វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

ដូចទៅនឹង ត្រាំ ដែរ លោក ពូទីន ត្រូវបានហែហមការពារដោយកងកម្លាំងពិសេស។ មនុស្សទាំង ៥ ម៉ឺននាក់នេះនៅជុំវិញប្រធានាធិបតីរុស្ស៊ី គ្រប់ជំហាន។  

២. ស៊ី ជីនពីង (Xi Jinping)

បើនិយាយពីប្រទេសកុម្មុយនីស យើងច្បាស់ជានឹកដល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលមានអង្គរក្ស ៨ ម៉ឺននាក់! អ្នកខ្លះនិយាយថា អង្គរក្សផ្ទាល់ខ្លួនរបស់គាត់ត្រូវតែកាន់កាំភ្លើងយ៉ាងតិច ៣ ដើម កាំបិត ២ និង ថង់ម្សៅម្យ៉ាង។  

ស៊ី ជីនពីង (Xi Jinping)

១. សម្តេចប៉ាប ហ្វ្រាន់ស៊ីស (Pope Francis)

បុគ្គលដែលមានអង្គរក្សការពារដិតដល់បំផុតក្នុងពិភពលោក គឺសម្តេចប៉ាប ហ្វ្រាន់ស៊ីស។ ថ្វីបើគាត់ជាមេដឹកនាំសាសនា និងគ្មានអំណាចអ្វីពិតប្រាកដក្នុងពិភពនយោបាយ ប៉ុន្តែនៅតែមានមនុស្សប៉ុនប៉ងចាត់ការគាត់៕ 

សម្តេចប៉ាប ហ្វ្រាន់ស៊ីស (Pope Francis)

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]