ភ្នំពេញ៖ បើនិយាយពីរឿងភាគ “សិសិររដូវក្នុងបេះដូង” ប្រិយមិត្តមួយចំនួន ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ ព្រោះខ្សែភាពយន្តភាគមួយនេះ បានទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជនទូទាំងប្រទេស។

យ៉ាងណាមិញ សម្រាប់ថ្ងៃនេះផងដែរ តួអង្គដ៏សំខាន់ក្នុងរឿងភាគដ៏ល្បីនេះគឺអ្នកនាង សុគន្ធ និសា តួអង្គលីនីធំ និងកញ្ញា ឈិន មុន្នីនាថ តួអង្គលីនីតូច បានដឹងដៃគ្នាឡើងឆាកតន្ត្រីមួយ ដោយបកស្រាយបទចម្រៀងរួមគ្នា មានចំណងជើងថា “ស្នាមញញឹមក្បត់ទឹកភ្នែក” ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងមែនទែន។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយ ដែលមហាជន ក៏ដូចជាអ្នកគាំទ្រឃើញតួអង្គទាំងពីរ យកបទក្នុងរឿងមកច្រៀងរួមគ្នាលើឆាកតែមួយបែបនេះ។ ម៉្យាងវិញទៀត បន្ទាប់ពីឃើញអ្នកទាំងពីរច្រៀងរួមគ្នារួចហើយ វាពិតជាធ្វើឲ្យអ្នកគាំទ្រនឹកដល់រឿង “សិសិររដូវក្នុងបេះដូង” និងចង់ទស្សនាម្តងទៀតណាស់៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

លីនីធំ និងលីនីតូច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា