ភ្នំពេញ ៖ តារាចម្រៀង ដ៏មានប្រជាប្រិយភាព ក្នុងដួងចិត្តយុវវ័យកម្ពុជា លោកនីកូ ថ្មីៗនេះផងដែរ លោកទើបតែបង្ហើបថា នឹងបង្ហាញខ្លួន ជាតួឯកប្រុសក្នុងរឿងភាគទូរទស្សន៍ថ្មី ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត អ្នកគាំទ្ររបស់លោក។

គួរបញ្ជាក់ផងដែរថា ក្រៅពីច្រៀងនិងសម្ដែង លោកក៏មានសមត្ថភាពពិសេស ក្នុងការរាំផងដែរ ពោលគឺ លោកមានទេពកោសល្យ និងចូលចិត្តការហាត់រាំ ជាខ្លាំង។ 

ជាក់ស្ដែង កាលពីម្សិលមិញនេះ លោកនីកូ បានបង្ហាញវីដេអូ Cover Dance ខ្លីមួយ ភ្ជាប់ជាមួយនឹង ពាក្យមួយឃ្លាថា «សុំទោស ទើបតែហាត់បាន ១០នាទី បានតែប៉ុណ្ណឹងទេ (IDOl dance cover)» ក្នុងនោះដែរ បទដែលលោកយកមក Cover ត្រូវបានស្គាល់ថា ជាបទ «IDOL» របស់ក្រុមតារាចម្រៀងកូរ៉េ BTS ដែលទើបតែចេញ ថ្មីៗក្ដៅៗ មិនទាន់បាន១ម៉ោងស្រួលបួលផង (បើគិតមកដល់ពេលដែលលោកបានបង្ហោះ វីដេអូ)។

បន្ទាប់ពីវីដេអូរាំ Cover របស់លោក បានចែកចាយ លើបណ្ដាញសង្គមភ្លាម មានប្រិយមិត្តជាច្រើន ចូលទៅបង្ហាញភាពរីករាយ ដែលលោកចូលចិត្តបទ BTS ដូចជាពួកគេដែរ ព្រមទាំង ពោលសរសើរ មិនដាច់ពីមាត់ ថាមិនត្រឹមតែសង្ហា ថែមទាំងពូកែទៀត លោកពិតជា អាចហាត់រាំបានលឿនពិតមែន ថ្នាក់ហាត់ត្រឹមតែ ១០នាទីលោកធ្វើបានល្អ ប៉ុណ្ណឹងទៅហើយ៕

ទស្សនាវីដេអូខាងក្រោម ៖

រូបភាព នីកូ
រូបភាព នីកូ
រូបភាព នីកូ
រូបភាព នីកូ
រូបភាព នីកូ
រូបភាព នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ