ភ្នំពេញ៖ ជាលើកទី១ហើយ ដែលឃើញតារាសម្តែងកញ្ញាបេនី យុាំង ហ៊ានបង្ហាញមុខមាត់ខណៈកំពុងវះកាត់ថ្មីៗ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយថា ដើម្បីបំណងរបស់ខ្លួនចង់បាន តារារូបនេះបានកែសម្ផស្សអស់ជាច្រើនដងទៅហើយ ដោយរាល់ពេលដែលកែម្តងៗគឺឃើញមុខពិតជាប្លែកមែនទែន តែអ្វីដែលកាន់តែសំខាន់នោះគឺ នាងមិនធ្លាប់បង្ហាញមុខមាត់ ខណៈកំពុងវះកាត់នោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាងក៏បានទៅកែសម្ផស្សនៅឯប្រទេសថៃម្តងទៀត ដោយក្នុងនោះនាងបានកែច្រមុះបន្ថែម និងផ្នែកត្របកភ្នែក។ នៅក្នុងនោះនាងក៏បានបង្ហាញវីដេអូ ខណៈពេលដែលកំពុងវះកាត់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសឹងមិនគួរឲ្យជឿនោះទេ។

បន្ថែមនៅក្នុងនោះ តារារូបនេះក៏បានរៀបរាប់ពីការចូលវះកាត់លើកនេះថា៖«ត្របកភ្នែករបស់នាង បានវះកាត់លើកឡើងពាក់កណ្តាល រីឯច្រមុះរបស់នាងវះកាត់លើកនេះ គឺមិនអាចដូចដើម១០០ភាគរយនោះទេ ព្រោះតែនាងបានវះកាត់អស់ច្រើនដងមកហើយ »៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

កញ្ញាបេនីយុាំង
កញ្ញាបេនីយុាំង
បេនីយុាំង ពេលវះកាត់មុខមាត់ថ្មី
បេនីយុាំង ពេលវះកាត់មុខមាត់ថ្មី
បេនីយុាំង ពេលវះកាត់មុខមាត់ថ្មី
បេនីយុាំង ពេលវះកាត់មុខមាត់ថ្មី
បេនីយុាំង ពេលវះកាត់មុខមាត់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង