រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៤ មីនា ក្រុម​ហ៊ុ​​ន​ពន្លឺ​អង្គរ​ដឹក​អ្នកដំណើរ​បាន​ជួយ​ឧបត្ថម្ភ​ទឹកក្រូច ទឹក​ប​រិ​​សុទ្ធ ភេសជ្ជៈបា​កាស មី​កូរ៉េ​ដល់​មន្ទីរពេទ្យ​អន្ដរជាតិ​ហេ​ប្រុ​ន (N.G.O) និង​រថយន្ដ​ក្រុង​មួយ​គ្រឿង​ទៀត​សម្រាប់​ជូន​ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​អ្នកជំងឺនៅ​ក្រុង​ប៉ោយ​​ប៉ែ​ត​ចំនួន​៥​ថ្ងៃ​នា​ពេល​ខាង​មុខ​នេះ ។

លោកស្រី ស៊ី​ម យើ​រ៉ី ប្រធាន​ក្រុមហ៊ុន ពន្លឺ​អង្គរ ដឹក​អ្នកដំណើរ​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា កន្លង​មក​​ក្រុម​ហ៊ុន​​​​​​​​​​​​​​​​តែងតែ​ជួយ​ឧបត្ថម្ភ ដល់​ជន​ក្រីក្រ​ដែល​មាន​ជី​វភាព​ខ្វះខាត ជាក់ស្ដែង​លើក​នេះ​ក្រុមហ៊ុនបាន​ជួយ​ឧបត្ថម្ភ​ទឹកក្រូចចំនួន​៣០​កេស​, ទឹក​បរិ​សុទ្ធ​ឱ​រ៉ា​ល់​៣០​កេស​, ភេសជ្ជៈ​បា​កាស ២​កេស និង​មី​កូរ៉េ​ចំនួន​មួយ​កេស​ធំ​ដល់​មន្ទីរពេទ្យ​អន្ដរ​ជាតិ​ហេ​ប្រុ​ន សម្រាប់​ឧបត្ថម្ភ​ដល់​ក្រុម​គ្រូពេទ្យដែល​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​អ្នកជំងឺ​ដោយ​មិន​យក​ប្រាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​រយៈ​ពេល​​​​​​​​​​​​​​​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៥ មីនា រហូត​ដល់​ថ្ងៃ​ទី​១៩ មីនា ។

លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​បាន​​ជួយ​ឧបត្ថម្ភ​​នូវ​រថយន្ដ​ក្រុង​មួយ​គ្រឿង​ទៀត​សម្រាប់​ជា​មធ្យោ​បាយ​ធ្វើ​ដំណើរ​ជូន​ក្រុម​គ្រូពេទ្យ​ទៅ​ព្យា​​បាល​អ្នក​ជំងឺ​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ​​ដោយ​ឥតគិ​តថ្លៃ​ទាំង​ទៅ​ទាំង​មក​ទៀត​ផង។ ដោយ​មើល​ឃើញ​ពី​សកម្មភាព​របស់​មន្ទីរពេទ្យ​អន្ដរជាតិ​ហេប្រុ​ន ជា​មន្ទីរពេទ្យ ដែល​ជួយ​ព្យាបាល​ជំងឺ​ជូន​ដល់​អ្នក​ក្រីក្រ​ដោយ​មិន​គិតថ្លៃទាំង​សេវាការ​ព្យាបាល និង​ថ្នាំ គឺ​អត់​យក​ប្រាក់​ទាំងអស់។ ទ​ង្វើ​មនុស្សធម៌​ទាំងនេះទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មន្ទីរពេទ្យ​ហើយ​ជួយ​ឧបត្ថម្ភ​ជា​រឿយ​ៗ ដើម្បី​រួមចំណែក​ក្នុង​សង្គម ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]