ខេត្ត​កំពត ៖ ​យុវជន​ម្នាក់​ត្រូវ​​នគរ​បាល​​ស្រុក​អង្គ​រជ័យ ​ឃាត់​ខ្លួន​កាលពីព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ ដោយ​ចោទ​ប្រកាន់​​ពី​បទ​​រំលោភ​​ក្មេងស្រី​ម្នាក់​​​ជា​អនីតិ​ជន​បាន​សម្រេច​កាលពី​រសៀល​ថ្ងៃទី​​២៦ ធ្នូ។

លោក​លក ​ញ៉ាវ ​មន្ត្រីនគរ​បាល​​យុត្តិ​ធម៌​​​ខេត្ត​​បាន​និយាយ​ថា ជន​សង្ស័យ​​ដែល​រង​ការ​ចោទ​ប្រកាន់​​ថា ចាប​់រំលោភ​​​កុមារី​អាយុ​១៤​ឆ្នាំ នោះ​ឈ្មោះ​​ឆយ សុជាតិ ​អាយុ​២១​ឆ្នាំ ​រស់​នៅភូមិ​ដើម​ដូង ឃុំ​ដើម​ដូង ស្រុក​​អង្គ​រជ័យ។ លោក​បន្ត​ថា យោង​តាម​ចម្លើយ​សារ​ភាពរបស់​យុវជន​​សង្ស័យ​​ថា ​ខ្លួន​បាន​រួម​រ័ក​គ្នា​ជា​មួយ​​នឹង​កុមារី​រង​គ្រោះ​​ចំនួន​៤​ដង​មកហើយ តែ​ចុង​ក្រោយ​នេះ​នាង​​​បាន​ទូរស័ព្ទ​ឱ្យ​រូបគេ​ទៅជួប​នៅ​ផ្ទះ ​ក៏​បាន​រួម​រ័ក​គ្នា​ដូច​រាល់​ដង​ ខណៈ​នោះ​ស្រាប់តែ​បង​ស្ត្រី​​នាង​មក​ទាន់​ឃើញ​​សកម្ម​ភាព​ដ៏​អាក្រក់​នេះ​​​ក៏​រត់​ទៅ​ប្តឹង​នគរបាល​​​ប៉ុស្តិ៍​ឃុំ​​​ដើម​ដូង ​រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួនតែម្តង។

នារី​ជា​អនីតិ​ជន​នេះ ត្រូវ​​គ្រូពេទ្យ​​ឆ្មបខេត្ត​ពិនិត្យ​​ឃើញថា ​មាន​ផ្ទៃពោះ​​២​ខែ​ទៅ​ហើយ ​​។ លុះ​នៅព្រឹក​ថ្ងៃទី​​​២៩​ ធ្នូ នេះ ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បានទៅ​​ដក​ពាក្យ​បណ្តឹង​វិញ​​ទំនង​ជា​សម្រួល​គ្នា​​បញ្ចប់​រឿង​​។ ប៉ុន្តែ​មន្ត្រី​​តុលា​ការ​បាន​ឱ្យ​ដឹង​ថា មិន​អាច​សម្រប​សម្រួល​បាន​ទេ ព្រោះ​​កុមារីរងគ្រោះ​​ជាអនីតិ​ជន​៕

ដកស្រង់ពីគេហទំព័រកោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]