(ភ្នំពេញ)៖ ថ្មីៗនេះមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់មហាជន ក្រោយពេលតារាកំប្លែងនាយ សង់ សេត ដែលត្រូវជាកូនប្រុសបង្កើត របស់លោកតា សង់ ស៊ីស បានបង្ហោះសារ ភ្ជាប់ជាមួយរូបភាព ដ៏កំសត់របស់លោកឪពុក កំពុងអង្គុយដាំដើមក្រូច និងបានពោលពាក្យថា «រាល់ថ្ងៃនាយស្ទើរតែគ្មានលុយ សូម្បីតែទិញមីស៊ុប១ចាន ឲ្យឪពុកហូបពុំបាន»។

តាមរយៈសារដ៏កំសត់ របស់តារាកំប្លែងនាយ សង់ សេត ភ្លាមៗនោះ បានធ្វើឲ្យអ្នកនិយលេងបណ្តាញសង្គមជាច្រើន មានការបន្តចែករំលែង យ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយការសរសេរបង្ហាញ ពីក្តីអាណិតចំពោះគ្រួសារ នាយ សង់ សេត ដែលកំពុងមានបញ្ហា ជួបការខ្វះខាត ក្រោយពេលឪពុក និងប្អូនប្រុសធ្លាក់ខ្លួនឈឺ ត្រូវចំណាយថវិកាស្ទើរអស់ពីខ្លួន។

ជាក់ស្តែង កាលពីថ្មីៗកន្លងមកនេះ នាយ សង់ សេត បានសរសេរនៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួនថា «ពុកខ្ញុំបានពិសារមីស៊ុបហើយព្រឹកនេះ ដោយគាត់រវល់ទៅស្រុកដាំដំណាំ ម៉ែគាត់មិនពិសារទេ ទុកឲ្យពុក មកពីខ្ញុំមានលុយតែ១ចាន»។ ទន្ទឹមគ្នានៃសារចាក់ដោតអារម្មណ៍នេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំង លើជីវិតលោកតា សង់ ស៊ីស និងនាយ សង់ សេត ដែលកំពុងជួបការលំបាក ខ្វះខាត។

យ៉ាងណាមិញ ស្របពេលដែលការទម្លាយសារ របស់តារាកំប្លែងនាយ សង់ សេត បានធ្វើឲ្យក្លាយជាប្រធានបទ ដ៏គួរឲ្យចាប់អារម្មណ៍ បង្កើតទៅជាមន្ទិលនេះដែរ ក៏ស្រាប់តែពេលនេះ នាយ សង់ សេត បានចេញមុខបកស្រាយថា អ្វីដែលនាយនិយាយនេះ ពុំមែនជាការពិតឡើយ ពោលគឺគ្រាន់តែចង់បំផុសឲ្យមហាជន បានយល់ពីការតបស្នងដឹងគុណឪពុកម្តាយ គ្រាដែលពួកគាត់កំពុង នៅមានជីវិត និងអាចហូបបាន។

តារាកំប្លែងនាយ សង់ សេត បានបញ្ជាក់បន្ថែម លើអត្ថន័យនោះថា «ខ្ញុំសូមអភ័យទោស សម្រាប់រូបខ្ញុំ ដែលបានបង្ហោះពាក្យថា មានលុយទិញមីស៊ុបមួយចាន ជូនឪពុក។ ម្តាយមិនពិសារទុកឲ្យពុកនោះ ខ្ញុំចង់បញ្ជាក់ថា សូមឲ្យកូនទាំងអស់ ត្រូវរួសរាន់ទាន់ពុកម៉ែពិសារបាន ពេលគាត់ឈឺពិសារមិនបាន ទើបខំប្រឹងនោះអាចស្តាយក្រោយ»៕

នាយ សង់ ស៊ីស
នាយ សង់ សេត
នាយ សង់ សេត និងឪពុក នាយ សង់ ស៊ីស
នាយ សង់ ស៊ីស
នាយ សង់ សេត

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស