(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន មានការគាំទ្រពីទស្សនិកជន ច្រើនមែនទែន មិនថាបទចម្រៀងបែបមនោសញ្ចេតនា ឬ ញាក់កន្រ្តាក់អារម្មណ៍នោះទេ សុទ្ធតែទទួលបានការពេញនិយមពីប្រិយមិត្ត អ្នកគាំទ្រ។ 

យ៉ាងណាមិញ គេសង្កេតឃើញថា កាលពីម្សិលមិញនេះ ជាថ្ងៃខូបកំណើតរបស់តារាស្រីរូបនេះ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោក អ៊ុន សុធា ដែលជាតារាសម្ដែងប្រុស និងជាតារាបង្ហាញម៉ូត បាន Surprise ខួបកំណើត កញ្ញា សុខ សីឡាលីន ឡើងបាក់ចង្កេះតែម្ដង ។

ដោយលោក អ៊ុន សុធា បានរៀបគម្រោងទូរស័ព្ទហៅ កញ្ញា សុខ សីឡាលីន មកញ៉ាំបាយនៅផ្ទះរបស់លោក និងឆ្លៀតឱកាសនោះ ធ្វើកម្មវិធីឲ្យកញ្ញា សុខ សីឡាលីន តែម្ដង ។

គួរឲ្យដឹងផងដែរថា លោក អ៊ុន សុធា និង កញ្ញា សុខ សីឡាលីន មើលទៅពិតជាមានភាពស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង សឹងតែធ្វើឲ្យអ្នកគាំទ្ររបស់តារាទាំងពីរដួងនេះ អាចនឹងយល់ច្រឡំបានទៀតផង ៕

ទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោម៖ 

កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន
កញ្ញា សុខ សីឡាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា