ភ្នំពេញ៖ ជីវិតរបស់ ពិធីការិនី ស៊ឹម សូលីកា កំពុងតែត្រូវគេចាប់អារម្មណ៍ខ្លាំង នាពេលបច្ចុប្បន្ន ទាំងរឿងទ្រព្យសម្បត្តិ និង រឿងគ្រួសាររបស់នាង។

ជាក់ស្តែង កាលពីថ្មីៗនេះដែរ កូនស្រីរបស់នាង ក៏បានទទួលមេដាយ ថ្នាក់អន្តរជាតិ ដែលធ្វើឲ្យនាង ក្នុងនាមជាម្តាយ មានក្តីសប្បាយចិត្តយ៉ាងខ្លាំង ដែលកូនស្រីខិតខំរៀនសូត្រ រហូតទទួលបានពានរង្វាន់។ ហើយអ្វីដែលកាន់តែចាប់អារម្មណ៍ គឺគេឃើញអតីតស្វាមីរបស់នាង ក៏បានមកលើកទឹកចិត្តទទួលកូន ពីអូស្ត្រាលីផងដែរ។

ក្នុងនោះ កូនស្រី ក៏បានដោះមេដាយដែលគេបាន យកពាក់លើ.ក ឪពុក និងអោបថើប ពោរពេញទៅដោយក្តីស្រលាញ់ និងនឹករលឹកយ៉ាងខ្លាំង។ 

ជាពិសេស បើងាកមើលទឹកមុខរបស់ ស៊ឹម សូលីកា ក៏ហាក់ដូចជាសប្បាយចិត្ត​ពេល ឃើញឪពុកកូន បានជួបគ្នា ព្រោះថា បើទោះបីជា ពួកគេ បានលែងលះគ្នាទៅដោយក្តី ក៏ពួកគេ នៅតែបន្តរាប់អានជាមួយគ្នា ដូចបងប្អូនដែរ៕

កូនស្រី និងអតីតស្វាមីនាង
កូនស្រី និងអតីតស្វាមីនាង
កូនស្រី និងអតីតស្វាមីនាង រួមជាមួយនឹង លោក អេង ឬទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា