ភ្នំពេញ៖ នារាត្រីថ្ងៃទី២៣ ខែសីហា ម្សិលមិញនេះ កម្មវិធីសហការណ៍រវាងក្រុមហ៊ុន Hyundai និងធនាគារ Bred Bank (Cambodia) Plc. បានប្រារព្ធធ្វើឡើងនៅឯភោជនីយដ្ឋាន Hops Brewery and Craft Beer Garden ដែលមានវត្តមានភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានចូលរួម១១០នាក់ ចូលរួមយ៉ាងច្រើនកុះករ។

រថយន្ដ​Hyundai ដែលទទួលបានពានរង្វាន់ខាងផ្នែកសុវត្ថិភាព គឺត្រឡប់មកវិញ ហើយត្រៀមខ្លួនសម្រាប់ការផ្សងព្រេងគ្រប់ប្រភេទជាមួយលោកអ្នក។ ជាការពិតណាស់ រថយន្ដដែលឈ្នះពានរង្វាន់ ៥ដងលើផ្នែកសុវត្ថិភាពខ្ពស់(Top Safety Pick) ពីវិទ្យាស្ថានធានារ៉ាប់រងលើសុវត្ថិភាពផ្លូវថ្នល់ (IIHS)នៃសហរដ្ឋអាមេរិក ត្រូវបានបង្ហាញខ្លួនហើយនៅប្រទេសកម្ពុជា។ ចូលរួមជាមួយពួកយើងនៅឯព្រឹត្តិការណ៍ឯកជនមួយសម្រាប់ការបង្ហាញខ្លួនលើកដំបូង នៃរថយន្ដស៊េរីថ្មីឆ្នាំ 2019 Hyundai Tucson ដែលជារថយន្ដ Tucson ជំនាន់ទី 3 ដែលត្រូវបានអភិវឌ្ឍ និងបន្ថែមលក្ខណៈពិសេសថ្មី។

វរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩

លោក Brian Ko បានចង្អុលបង្ហាញថា រថយន្ដ Tucson បានឈ្នះពានរង្វាន់ J.D. Power 2018 U.S. លើគុណភាពរថយន្ដដែលល្អបំផុត និងអាចពឹងផ្អែកបាន និងត្រូវបានទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ជាខ្លាំង។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor លោក KO Brian បានមានប្រសាសន៍ថា៖

«យើងមានសេចក្តីសោមនស្សរីករាយក្នុងការណែនាំក្រុមហ៊ុន Tucson ស៊េរី ឆ្នាំ 2019 នៅក្នុងប្រទេសកម្ពុជាក្នុងពេលតែមួយជាមួយនឹងប្រទេសកូរ៉េខាងត្បូង»។
ពិធីបើកបង្ហាញនូវរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩

លោកបន្តថា ក្រុមហ៊ុន Hyundai ត្រៀមខ្លួននាំមុខគេផ្នែកលក់រថយន្ដលក្ខណៈគ្រួសារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយរថយន្ដ SUV ខ្នាតធំ ខ្នាតតូច ម៉ូឌែលបែបប្រណីតប្រកបដោយថាមពល។​រថយន្ដTucson ដែលកំពុងបង្ហាញជាសាធារណៈ មានពីរម៉ូឌែលគឺ Deluxe Option ហើយនិង Premium Option។

លោក ប្រាយអ៊ែន ខូ (Brian Ko) បានមានប្រសាសន៍បន្ដថា រថយន្ដ Tucson ឆ្នាំ 2019 គឺជារថយន្តដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចង់មានរថយន្ដដំបូង និងអ្នកដែលចង់ផ្លាស់ប្តូររថយន្តប្រភេទ ខ្នាតមធ្យម មួយទឹករបស់ជប៉ុនដែលត្រូវជួសជុលច្រើន មកប្រើរថយន្ដថ្មីដែលមានការធានា លើគុណភាពរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ។

ដើម្បីជួយឱ្យក្តីសុបិន្តនេះ ក្លាយទៅជាការពិតយើងកំពុងធ្វើសហការណ៍ជាមួយធនាគារ BRED Bank (Cambodia) Plc ដើម្បីផ្តល់ជូនអតិថិជននូវជម្រើសទិញ​រថយន្ដបង់រំលស់ផងដែរ។

វរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩

លោក Laurent Aiguier ប្រធានផ្នែកទំនាក់ទំនងរបស់ធនាគារ BRED Bank (Cambodia) Plc បានមានប្រសាសន៍ថា "ធនាគារ BRED Bank នឹងផ្តល់អត្រាការប្រាក់ទាបបំផុតត្រឹមតែ 8,4% ក្នុងមួយឆ្នាំ ដោយការបង់ប្រាក់មុនដំបូង៥០ភាគរយ (Down Payment 50%) ។

រថយន្ដ Tucson ស៊េរីឆ្នាំ២០១៩ ទាំង២Option បំពាក់ទៅដោយម៉ាស៊ីនសាំង ៤ស៊ីឡាំង 2.0L ដែលមានកំម្លាំងសេះ155 សេះ កម្លាំងជំរុញ 6speed ជាមួយនឹងការទទួលនូវអត្ថប្រយោជន៍នៃប្រព័ន្ធលក្ខណៈពិសេស 4WD HTRAC System របស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ។ ប៉ុន្ដែការធ្វើឲ្យប្រសើរឡើងដែលទាក់ទាញបំផុតនោះគឺនៅផ្នែកខាងក្នុងរថយន្ដដែលលោកអ្នកមើលឃើញរូបរាង និងទទួលអារម្មណ៍ថ្មីពីវា។

រថយន្ដ Tucson ស៊េរីឆ្នាំ២០១៩ ប្រភេទ Deluxe Option ត្រូវបានបំពាក់ដោយកៅអីខ្យល់ត្រជាក់ (Ventilation Seats) ភ្ជាប់ជាមួយអេក្រង់ទំហំ ៥អ៊ីញរូបរាងខុសពីស៊េរីមុន (ចំពោះរថយន្ដ Tucson ប្រភេទ Premium Option បំពាក់បន្ថែមជាមួយអេក្រង់ទំហំ​៧អ៊ីញបង្ហាញជាមួយ Apple CarPlay™ and Android Auto™, បូករូមនឹង ឧបករណ៍សាកថ្មឥតខ្សែ (Wireless Charger) ទៀតផង។

ពិធីបើកបង្ហាញនូវរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩

លក្ខណៈពិសេសថ្មីទាំងអស់សម្រាប់រថយន្ត Tucson ស៊េរីឆ្នាំ 2019 ថ្មី មានបំពាក់កាមេរ៉ាច្រើនកន្លែងមើលជុំវិញបាន(Around View Monitor), ឧបករណ៍ចតឡាន​អេឡិចត្រូនិក(Electronic Parking Brake, ឧបករណ៍ឲ្យសញ្ញាពេលមានរថយន្ដដទៃកំពុងជែង (Blind Spot Detection) ភ្លើងបំភ្លឺក្រោយកញ្ចក់មើលចំហៀង (Puddle Light) ដើម្បីបង្កើនសុវត្ថិភាពនិងផាសុកភាព នៃបទពិសោន៍របស់អ្នកនៅកៅអីអ្នកបើកបរ។

នៅក្នុងព្រឹត្តិការណ៍នេះភ្ញៀវអាចពិនិត្យមើលរថយន្ដ Tucsonឆ្នាំ 2019 ប្រភេទDeluxe Option ដោយផ្ទាល់និងស្វែងយល់ពីជម្រើសនៃការបង់ប្រាក់ពីធនាគារ BRED Bank (Cambodia) Plc និងចុះឈ្មោះបើកបរសាកល្បង ខណៈភ្ញៀវកិត្តិយសអាចរីករាយជាមួយនឹងអាហារប៊ូហ្វេ, ភេសជ្ជៈនៅ ភោជនីយដ្ឋាន Hops Brewery and Craft Beer Garden រួមជាមួយកម្មវិធីកម្សាន្ដជាច្រើនផងដែរ៕

ពិធីបើកបង្ហាញនូវរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩
ពិធីបើកបង្ហាញនូវរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩
ពិធីបើកបង្ហាញនូវរថយន្ដ Hyundai Tucson ស៊េរីឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]