បច្ចុប្បន្នមានបុរស ជាច្រើនមិនបាន និយាយបញ្ហា ជាមួយ និងគូស្នេហ៍ របស់ខ្លួនឲ្យបាន ច្រើននិងច្បាស់ លាស់ឡើយ ពីព្រោះ មានបុរសជាខ្លះ មិនមានភាពប៉ិនប្រសប់ ក្នុងការទាក់ទាញ ស្រ្តីដែលជាដៃគូរបស់ខ្លួនផងដែរ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក វិធីសាស្រ្តសំរាប់ បុរសដែលធ្វើឲ្យ ស្រ្តីដែលជា គូស្នេហ៍មាន អារម្មណ៍ថា បុរសដែលជាគូស្នេហ៍ មានភាពទាក់ទាញ និងប៉ិនប្រសប់ ថែមទៀតផង។ ដោយលើក ៥ ចំនុចមកបង្ហាញ ជូនប្រិយមិត្ដ ដូចខាងក្រោម៖

១. បុរសគួរតែនិយាយ អំពីអារម្មណ៍របស់ខ្លួន កាលពីនូវវ័យកុមារភាព ហើយនិងនិយាយ  អំពីអារម្មណ៍ នៃការស្រឡាញ់ របស់ខ្លួន ដែលមានទៅលើ គូស្នេហ៍របស់ខ្លួន។ ការសន្ទនា ទាំងនេះក៏អាច ធ្វើឲ្យស្រ្តី មានអារម្មណ៍ ល្អចំពោះបុរសផងដែរ។

២. ស្រ្តីគ្រប់រូប តែងតែចង់ឲ្យបុរស ជាគូរស្នេហ៍ មិនមែនជាមនុស្ស ប្រុសដែល មានភាពភ័យខ្លាច នៅក្នុងការរស់នៅ ជាមួយនាង។

៣. កុំភ្លេចអំពីការ កំប្លែងសប្បាយដែល ត្រូវតែបង្ហាញ ឲ្យស្រ្តីដែលជាគូស្នេហ៍ របស់ខ្លួនបាន ឃើញ ព្រោះស្រ្តីជាច្រើន ចូលចិត្តបុរស ដែលចេះលេងសើច កំសាន្តសប្បាយ។

៤. ជាបុរសគួរតែ និយាយអំពី ទំនួលខុសត្រូវ ខ្ពស់ក្នុងការ ធ្វើអ្វីមួយ។ បែបនេះធ្វើឲ្យ ស្រ្តីមានការជឿកទុក ចិត្តលើបុរសបាន យ៉ាងល្អ។

៥. បុរសត្រូវតែមាន បង្ហាញនូវភាពស្និទស្នាល ជាមួយស្រ្តីឲ្យបាន ច្រើនមិនត្រូវ មានភាពអៀន ខ្មាស់ ឡើយ។

នៅមានវគ្គបន្តទៀត សូមប្រិយមិត្តរង់ចាំតាមដានបន្តទៀត។

តើប្រិយមិត្តយល់ យ៉ាងណាដែលចំពោះ ចំនុចខាងលើនេះ?

កែសម្រួលដោយ កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]