(ភ្នំពេញ)៖ ក្នុងអាជីពជា ពិធីករជាង ១៥ឆ្នាំនេះ លោក ជា វិបុល មានភាពល្បីល្បាញខ្លាំងមែនទែន ជាមួយនឹងសមត្ថភាពរបស់ខ្លួន ក្នុងការលេងពាក្យសម្ដី។ មិនត្រឹមតែលោក នោះទេ សូម្បីតែ អ្នកនាង គង់ សុជាតិ ដែលត្រូវជាប្រពន្ធ របស់ខ្លួននោះ ក៏មានការគាំទ្រ មិនចាញ់លោក ប៉ុន្មានដែរ ។

យ៉ាងណាមិញកាលពីថ្មីៗនេះ គេសង្កេតឃើញថា ជាថ្ងៃខួបកំណើតរបស់ លោក ជា វិបុល ប៉ុន្តែ ពិធីករដែលមានឈ្នោះបោះសម្លេង រូបនេះ មិនបានធ្វើឡើយ ។ ផ្ទុយទៅវិញ លោក បានចំណាយពេលវេលា ដើរលេងជាមួយនឹង ក្រុមគ្រួសារ ដែលមើលទៅពិតជា រីករាយ និង មានក្ដីសុខ ខ្លាំងមែនទែន ។ ដោយឃើញបែបនេះ ធ្វើឲ្យមានបណ្ដាហ្វេនជាច្រើន បានលាន់មាត់ សរសើរទៅកាន់លោក ថា៖ «ពិតជាមេគ្រួសារដ៏ល្អ មួយរូបមែន តែងតែគិតគូ និងផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធ កូន រហូត »

គួរបញ្ជាក់ដែរថា លោក ជា វិបុល រាល់ឆ្នាំតែងតែប្រារព្ធនូវកម្មវិធី ខួបកំណើតរបស់ ខ្លួន តូចក្ដី ធំក្ដី និងមានមិត្តៗក្នុងសង្គមសិល្បៈជាច្រើន តែងចូលរួម ខុសប្លែកតែឆ្នាំនេះ ដែលលោកមិនធ្វើពិធីខួបកំណើត៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖    

លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល