ថៃ៖ វីដេអូ និងរូបភាពមួយចំនួនត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីឃើញទង្វើបុរសម្នាក់បានធ្វើទៅកាន់ម្តាយ ជាទីស្រលាញ់របស់ខ្លួននៅក្នុងថ្ងៃកំណើត ជាមួយនឹងការSurprise កាដូធំ និងមានតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឲ្យមហាជនជាច្រើននាំគ្នារំភើបជំនួសគ្រប់គ្នាតែម្តង។

នៅក្នុងនោះដែរ បុរសម្នាក់ដែលជាកូនប្រុសបានរៀបរាប់យ៉ាងក្តុកក្តួលនៅក្នុងសារយ៉ាងវែងអន្លាយថា ម្តាយរបស់លោកបានបង្ខំឲ្យរៀន និងចង់ឲ្យកូនប្រុសរបស់ខ្លួនរៀនបានជ្រៅជ្រះ ចប់ចុងចប់ដើម ទោះបីជាគ្រួសាររបស់ខ្លួនមានជីវភាពក្តីក្រលំបាកជាងគ្រួសារដទៃទៀតយ៉ាងណាក្តី ។ ក៏ប៉ុន្តែលោកមិនបានធ្វើតាមម្តាយនោះទេ ដោយលោកសម្រេចចិត្តឈប់រៀន និងរកការងារធ្វើ ដើម្បីរកប្រាក់។

ទោះបីមិនបានរៀនចប់ដូចគេ តែបុរសម្នាក់នេះបានខិតចំប្រឹងធ្វើការសន្សំលុយជាច្រើនឆ្នាំ ថែមទាំងបានសម្រេចចិត្តធ្វើពិធីខួបកំណើតឲ្យម្តាយ ក្រោមការរៀបចំយ៉ាងល្អបំផុត។ ដោយមុនដំបូងលោកបានCall ហៅម្តាយចេញពីផ្ទះ ដើម្បីធ្វើការSurprise ជាមួយនឹងការផ្តល់ឲ្យកាដូមួយ ដែលមានឡានបញ្ជាពណ៌ក្រហម។

ក៏ប៉ុន្តែនៅក្នុងនោះក៏បានភ្ជាប់ជាមួយនឹងសោរឡានពិតៗផងដែរ។ មិនទាន់បានប៉ុន្មានផង ឡានកុងតឺន័រ ក៏បើកសំដៅមកកាន់ម្តាយលោក ដោយក្នុងនោះគឺជាឡានស៊េរីទំនើបមួយគ្រឿងពណ៌ក្រហម ដូចទៅនឹងឡានជ័រនោះយ៉ាងដូច្នោះ។ គ្រាន់តែបានឃើញដូច្នោះភ្លាមក៏បានធ្វើឲ្យម្តាយរំភើបខ្លាំង រកអ្វីនិយាយមិនចង់បាន ព្រោះមិននឹកស្មានថាកូនប្រុសរបស់ខ្លួនពូកែខ្លាំងបែបនេះ។

ក្រោយពីបានឃើញអត្ថន័យដែលលោកបង្ហោះ ក៏ដូចជាសកម្មភាពដែលលោកបានធ្វើចំពោះម្តាយបានធ្វើឲ្យមហាជនសរសើរគ្រប់គ្នា រហូតដល់មានអ្នកចូលទស្សនាវីដេអូនោះជាង២លានដង ត្រឹងរយៈពេល២ថ្ងៃ។លើសពីនេះ ទង្វើបែបនេះពិតជាល្អ និងជាគំរូដ៏ល្អ ព្រោះថាទោះលោកមិនបានរៀនបានជ្រៅជ្រះ តែលោកជាមនុស្សដែលពូកែ តស៊ូនៅក្នុងការធ្វើការ រហូតទទួលបានជោគជ័យបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

ពេលSurprise ម្តាយ
ពេលSurprise ម្តាយ
ពេលSurprise ម្តាយ
ពេលSurprise ម្តាយ
ពេលSurprise ម្តាយ
ពេលSurprise ម្តាយ
ពេលSurprise ម្តាយ
ពេលSurprise ម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]