ភ្នំពេញ ៖ ជាការពិតណាស់ កាលពីព្រឹកមិញនេះដែរ តារាវ័យច្រើន មុខក្មេង លោក ណុប បាយ៉ារិទ្ធ បានដឹកនាំក្រុមតារាចម្រៀងវ័យក្មេងជាច្រើនដួង ក្នុងផលិតកម្មរស្មីហង្សមាស ដើម្បីធ្វើដំណើរកម្សាន្ត ទៅឯក្រៅប្រទេសរួមគ្នាជាលើកដំបូង។

ជាក់ស្ដែង នៅក្នុងដំណើរកម្សាន្តទៅក្រៅប្រទេសមួយនេះដែរ គេសង្កេតឃើញមានវត្តមានរួមដំណើរជាមួយលោក ណុប បាយ៉ារិទ្ធ ដោយមានតារាចម្រៀងប្រុសស្រីចំណូលថ្មីប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា៖ កញ្ញា ចំរើន សុភ័ក្រ លោក សយ រតនៈ កញ្ញា ប៉ាច គីមមួយ លោក ឃុន វុត្ថា និង នួន សុធារ័ក្ស ដែលនឹងហោះហើរទៅកម្សាន្ត នៅឯប្រទេសចិន ដោយក្នុងនោះដែរ ពួកគេគ្រោងនៅកម្សាន្តចំនួន ៣យប់៤ថ្ងៃ ផងដែរ។

យ៉ាងណាមិញ ទាំងនេះបង្ហាញឲ្យឃើញថា ទំនាក់ទំនងរវាងសិស្សច្បង លោក ណុប បាយ៉ារិទ្ធ និងសិស្សប្អូនរួមទ្រនំទាំងនេះ ពិតជាមានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងមែនទែន ដែលផ្ទុយខុសពីមហាជនមួយចំនួន ដែលតែងតែចោទថាមានការបែងចែករវាងសិស្សច្បង និងសិស្សប្អូន នៅក្នុងផលិតកម្មដ៏ធំមួយនេះផងដែរ៕

សូមទស្សនាកម្រងរូបភាពខាងក្រោម៖   

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ និងសិស្សប្អូន
ចំរើន សុភ័ក្រ និងមិត្តភក្តិ
ណុប បាយ៉ារិទ្ធ និងសិស្សប្អូន
ចំរើន សុភ័ក្រ និងមិត្តភក្តិ
ណុប បាយ៉ារិទ្ធ និងសិស្សប្អូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ