នៅទ្វីបអាស៊ីមានតំបន់កម្សាន្តដ៏អស្ចារ្យជាច្រើនកន្លែង ដូចជាតំបន់ធម្មជាតិ ទីកន្លែងប្រវត្តិសាស្រ្ត និងសំណង់អគារល្បីៗជាដើម។  ក្នុងនោះមានគោលដៅទេសចរណ៍សំខាន់ៗ និងល្បីប្រចាំអាស៊ីទាំង ១០ ដែលចាត់ចំណាត់ថ្នាក់ដោយវេបសាយ TripAdvisor ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរ។

ដូច្នេះចង់ដឹងថាគោលដៅទេសចរណ៍ល្បីៗទាំងនោះ ស្ថិតនៅក្នុងប្រទេសណាខ្លះគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨ សូមតាមដានទាំងអស់គ្នា៖

១. កោះបាលី ប្រទេសឥណ្ឌូនេស៊ី

បាលី គឺជាកោះដ៏ល្បីល្បាញមួយដែលសម្បូរទៅដោយភ្នំភ្លើង ឆ្នេរសមុទ្រ ផ្កាថ្មដ៏ស្រស់ស្អាត រួមទាំងសំណង់ប្រាសាទដ៏អស្ចារ្យ និងប្រជុំដោយវប្បធម៌ទំនៀមទំលាប់ដ៏សំបូរបែប។

ប្រាសាទលើកោះបាលី
ច្រកទ្វារមុខភ្នំភ្លើង ប្រាសាទ Pura Lempuyang

២.ខេត្តភូកេត ប្រទេសថៃ

ខេត្តភូកេត មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតអស្ចារ្យ ទឹកសមុទ្រដ៏ខៀវថ្លាដូចកញ្ចក់ រួមជាមួយនឹងបរិយាកាស និងទេសភាពដ៏ប្លែកភ្នែកផងដែរ។ នៅទីនោះថែមទាំងសម្បូរទៅដោយកន្លែងកម្សាន្ត ផ្សាររាត្រី និងកន្លែងញ៉ាំអាហារដ៏ឆ្ងាញ់ៗទៀតផង។

ឆ្នេរភូកេត ប្រទេសថៃ

៣.ទីក្រុងហាណូយ ប្រទេសវៀតណាម

ហាណូយ គឺជាទីក្រុងចាស់បុរាណមួយដែលទទួលរងឥទ្ធិពលពីវប្បធម៌ចិន និងបារាំងលាយចម្រុះគ្នា តាមរយៈសំណង់អគារ កន្លែងកម្សាន្ត ព្រះវិហារសាសនា សារមន្ទីរជាតិ ជាដើម។

ទីក្រុងហាណូយ ប្រទេសវៀតណាម

៤.ខេត្តសៀមរាប ប្រទេសកម្ពុជា

ខេត្តសៀមរាបសម្បូរទៅដោយប្រាសាទបុរាណរាប់ពាន់ ជាពិសេសប្រាសាទអង្គរវត្តដ៏ល្បីល្បាញដែលត្រូវបានសាងសាង់ឡើងនៅសតវត្សរ៍ទី១២ នៃសម័យចក្រភពអង្គរ។ សម្រាប់អ្នកដែលចង់ដឹង ចង់ឃើញ ចង់ស្គាល់ពីខឿនវប្បធម៌បុរាណ ក្បាច់ក្បូររចនាចម្លាក់ដ៏ល្អវិចិត្រ និងអរិយធម៌ដ៏រុងរឿង ការធ្វើដំណើរទៅខេត្តសៀមរាបពិតជាមិនខកបំណងឡើយ។  ក្រៅពីនេះខេត្តនេះថែមទាំងមានភ្នំ ទឹកជ្រោះ បារាយណ៍ទឹកថ្លា កន្លែងកម្សាន្តបែបធម្មជាតិ រួមទាំងផ្សាររាត្រី ជាដើម។

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា

៥.ទីក្រុងតូក្យូ ប្រទេសជប៉ុន

ក្រៅពីទីក្រុងដ៏ទំនើប ម្ហូបជប៉ុនឆ្ងាញ់ៗ និងកន្លែងកម្សាន្តសប្បាយៗ ទីក្រុងតូក្បូថែមទាំងមានសំណង់ប្រាសាទ រាជវាំងបុរាណល្បីៗ សារមន្ទីរជាតិ រួមទាំងសួនច្បារដ៏ស្រស់ស្អាត។

ទីក្រុងតូក្យូ ប្រទេសជប៉ុន

៦.ទីក្រុង Kathmandu ប្រទេសនេប៉ាល់

ទីក្រុង Kathmandu សម្បូរទៅដោយកន្លែងបុរាណៗជាប្រវត្តិសាស្រ្ត ដូចជាសំណង់ប្រាសាទបុរាណ វត្តអារាម ទីសក្ការបូជា និងភូមិដ៏ស្រស់ស្អាតជាច្រើនកន្លែង ជាមួយនឹងទេសភាពបែបធម្មជាតិដ៏ស្រស់បំព្រង។

ទីសក្ការបូជាក្នុង​ទីក្រុង Kathmandu ប្រទេសនេប៉ាល់

៧.ទីក្រុងហុងកុង ប្រទេសចិន

មិនត្រឹមជាទីក្រុងដ៏មមាញឹក និងទំនើបប៉ុណ្ណោះទេ  ទីក្រុងហុងកុងថែមទាំងក៏មានសំណង់បែបប្រពៃណីបុរាណចិន និងភូមិបុរាណៗជាច្រើនកន្លែងផងដែរ ដែលធ្វើឱ្យអ្នកទេសចរពិតជាចម្លែកអារម្មណ៍ជាមួយនឹងវប្បធម៌ចិន។

ទីក្រុងហុងកុង ប្រទេសចិន

៨.រដ្ឋញ៉ូដាលី ប្រទេសឥណ្ឌា

រដ្ឋញ៉ូដាលី គឺជារដ្ឋដែលសម្បូរទៅដោយអគាររដ្ឋាភិបាល និងអគារបែបសាសនាជាច្រើន ដែលអគារខ្លះបានសាងសង់ឡើងតាំងពីសតវត្សរ៍ទី ១៧  ដូចជា ចេតិយ ប្រាសាទ និងបន្ទាយក្រហមជាដើម។  ក្រៅពីនេះតំបន់ប្រជុំជន Chandni Chowk និងកន្លែងផ្សេងៗជាច្រើនទៀតនៅក្នុងរដ្ឋនេះសុទ្ធសឹងជាកន្លែងទេសចរណ៍ដ៏ពិសេសៗទាំងអស់។

ប្រាសាទ នៅរដ្ឋញ៉ូដាលី ប្រទេសឥណ្ឌា

៩. រដ្ឋ Goa ប្រទេសឥណ្ឌា

អង្គុយទស្សនាផ្ទៃសមុទ្រ និងថ្ងៃរៀបលិចនៅក្នុងរដ្ឋ Goa ប្រទេសឥណ្ឌាគឺជាវេលាដ៏ពិសេសមួយ។ បន្ថែមពីនេះ អ្នកក៏អាចទៅទស្សនាអគារ Basilica of Bom Jesus ដែលជាប់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផ្នែកសំណង់ស្ថបត្យកម្មដ៏អស្ចារ្យ និងចម្លែក។ ក្រៅពីនេះរដ្ឋនេះក៏អាចឱ្យអ្នកយល់ដឹងពីផ្នែកវប្បធម៌ និងសាសនាប្រចាំប្រទេសនេះផងដែរ។

ឆ្នេរសមុទ្រនៅរដ្ឋ Goa ប្រទេសឥណ្ឌា
អគារ Basilica of Bom Jesus

១០.កោះសាមុយ ប្រទេសថៃ

កោះសាមុយ គឺជាកោះមួយដែលមានសម្រស់ទាក់ទាញ ជាមួយនឹងទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់ ទេសភាពមាត់ឆ្នេរដ៏ត្រកាល និងជាកន្លែងដ៏ពិសេសម្រាប់ទស្សនាថ្ងៃលិចផងដែរ។ បន្ថែមពីនោះមានឆ្នេរជាច្រើនកន្លែង ភូមិអ្នកស្រុក និងកន្លែងកម្សាន្តដទៃៗផ្សេងទៀត ដែលអាចឱ្យអ្នកដើរកម្សាន្តជាការលំហែរអារម្មណ៍ផង និងយល់ដឹងពីវប្បធម៌ប្រពៃណីអ្នកស្រុកទៀតផង។

កោះសាមុយ ប្រទេសថៃ

*** ក្រៅប្រទេសទាំង១០ នេះ តំបន់អាស៊ីមានកន្លែងសំខាន់ៗជាច្រើនមួយចំនួនទៀត ដែលអ្នកទេសចរអាចធ្វើការជ្រើសរើសមកកម្សាន្តបានដូចជា៖  

- ទីក្រុងហួយអាន ទីក្រុងដាណាង និងទីក្រុងហូជីម៉ិញប្រទេសវៀតណាម 

- ទីក្រុងបាងកក ទីក្រុង Krabi និងខេត្តឈៀងម៉ៃប្រទេសថៃ 

- កោះ Lombok ប្រទេសឥណ្ឌូនេស៊ី 

- ទីក្រុង Jaipur ប្រទេសឥណ្ឌា ប្រទេសសិង្ហបុរី កោះ Panay 

- តំបន់ Visayas ប្រទេសហ្វីលីពីន 

- ទីក្រុង Kyoto ប្រទេសជប៉ុន 

- ទីក្រុងតៃប៉ិ ប្រទេសតែវ៉ាន់ ទីក្រុងសេអ៊ូលប្រទេសកូរ៉េ 

- និងទីក្រុងសៀងហៃ ប្រទេសចិន៕

ចុះមិត្តអ្នកអានចង់ទៅលេងប្រទេសណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]