ភ្នំពេញ៖ ជាការពិតណាស់ ក្នុងសង្គមសិល្បៈ រមែងមានតារាចម្រៀងល្បីជាច្រើនរូប ដែលធ្លាប់បានសម្រេចចិត្ត ធ្វើការផ្លាស់ប្ដូរផលិតកម្ម ពីមួយទៅមួយ ទៅតាមចំណូលចិត្តនឹងការគិតរបស់ពូកគេរៀងៗខ្លួន។

ជាមួយនឹងការចាកចេញពីកន្លែងមួយទៅកន្លែង ក៏ព្រោះតែតារាទាំងនោះ ចង់ស្វែងរកផលិតកម្មណា ដែលអាចជួយលើកស្ទួយខ្លួន ឲ្យមានប្រជាប្រិយភាព ដើម្បីងាយឆក់យកការគាំទ្រពីទស្សនិកជនផងដែរ។

ក្រឡេកមកចាប់អារម្មណ៍ តារាចម្រៀងថ្មីចាស់ប៉ុន្មានរូបនេះវិញ ហាក់ដូចជាគ្មានការប្រែប្រួលចិត្តគំនិតបន្តិចឡើយ ផ្ទុយទៅវិញម្នាក់ៗ សុខចិត្តទ្រាំច្រៀងក្នុងទ្រនំខ្លួន ជាច្រើនឆ្នាំ ដោយមិនបានគិតចង់ប្ដូរកន្លែងការងារ សូម្បីតែម្ដង។

ឃើញដូច្នេះ ខ្មែរឡូត ក៏បាននាំយកតារាល្បីទាំង៥រូបនេះ មកចែកជូនប្រិយមិត្តបានស្គាល់ ចង់ជ្រាបច្បាស់តាមដានរូបភាពទាំងអស់គ្នា៖ 

១.ខេម តារាចម្រៀងសម្លេងស្អក រូបនេះចាប់ផ្ដើមលេចមុខក្នុងផលិតកម្មថោន លោក មិនធ្លាប់បានផ្លាស់ទ្រនំទៅច្រៀងឲ្យផលិតកម្មណាផ្សេងឡើយ។

ខេម

២.វី ឌីណែត កូនស្រីតារាចម្រៀងជើងចាស់ រូបនេះ កំពុងបម្រើការងារយ៉ាងសកម្មក្នុងផលិតកម្មហង្សមាស អស់រយៈពេលជាច្រើនឆ្នាំ។

វី ឌីណែត

៣.មាស សាលី តារាចាស់ឆ្នាំជ្រកក្រោមផលិតកម្មសាន់ដេរូបនេះវិញ ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ ខណៈលោកស្ងប់ស្ងាត់នឹងអាជីពសិល្បៈយ៉ាងណា ក៏តារារូបនេះមិនចេញពីសាន់ដេដែរ។

មាស សាលី

៤.ពេជ្រ សោភា ជ្រកក្នុងផលិតកម្មហង្សមាស មិនតិចជាង១០ឆ្នាំ ពេជ្រ សោភា អ្នកនាងមិនធ្លាប់មានលេចឮព័ត៌មានថាចង់ចាកចេញពីទ្រនំ នេះម្ដងណានោះទេ។

ពេជ្រ សោភា

៥.ព្រាប សុវត្ថិ ខ្លាចាស់ ប្រចាំផលិតកម្មហង្សមាស បានធ្វើឲ្យមហាាជន គោរពស្រលាញ់លោកជាខ្លាំង ព្រោះតែភាពអំណត់តស៊ូ ទុំឆ្នាំទុំខែ នៅទ្រនំនេះ ខណៈដែលកន្លងមក ធ្លាប់មានដំណឹងលោកចង់ចាកចេញ ប៉ុន្តែចុងក្រោយលោកគឺនៅតែ មិនដាច់ចិត្ត៕

ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត