ថៃ៖ ពេលនិយាយដល់កាបូបប្រ៊េន គេច្បាស់ជានឹកឃើញទៅដល់ប្រ៊េន Chanel ដែលជាម៉ាកដ៏ល្បីឈ្មោះយ៉ាងខ្លាំងនៅលើពិភពលោក ក្នុងចំណោមកាបូបប្រ៊េនដទៃៗទៀតជាច្រើនម៉ូត។ ហើយកាបូបប្រ៊េន Chanel នេះ ក៏មានច្រើនម៉ូត ច្រើនម៉ូឌែលទៅតាមជំនាន់របស់វាផងដែរ ដែលមួយម៉ាកៗគឺសុទ្ធតែទទួលបាននូវការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់ស្រទាប់ រួមទៅដល់កំពូលតារាស្រីល្បីៗដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅតាមបណ្តាប្រទេសនានាទៀតផង។

ជាក់ស្តែងគេសង្កេតឃើញមានតារាស្រីហូលីវូត និងថៃល្បីៗទាំងនេះ បានជាប់ចិត្តជាប់ស្នេហ៍ជាមួយនឹងការប្រើប្រាស់កាបូបប្រ៊េន Chanel យ៉ាងងប់ងល់ដកចិត្តមិនរួច ដើម្បីងាយស្រួលទុកដាក់របស់ និងក៏ដូចជាបង្កើននូវភាពទាន់សម័យ ព្រមទាំងភាពថ្លៃថ្នូរថែមមួយកម្រិតទៀតផងដែរ។

តោះកុំឱ្យខាតពេលយូរ តទៅនេះយើងនឹងមកទស្សនាកម្រងកាបូបប្រ៊េន Chanel ទាំង ៧ ម៉ូឌែល ដែលតារាស្រីល្បីៗនិយមប្រើប្រាស់ជាងគេប្រចាំខ្លួនរបស់ពួកនាង៖

១) កាបូបប្រ៊េនម៉ូឌែល Chanel Flap Bag៖ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៥៥ ឯណោះ មកដល់បច្ចុប្បន្នក៏នៅតែទទួលបាននូវការពេញនិយមប្រើប្រាស់ដដែល ដោយ Chanel ក៏បានបំបែកកាបូបនេះទៅជាម៉ូឌែល Small mini និង Jumbo ជាដើម។ ហើយតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Paris Hilton Karlie Kloss Heidi Klum Bitoey Rsiam Sara Pream ជាដើម។

កាបូបប្រ៊េនម៉ូឌែល Chanel Flap Bag
Paris Hilton
Karlie Kloss
Heidi Klum
Bitoey Rsiam
Pream

២) កាបូបប្រ៊េនម៉ូឌែល Chanel Belt Bag ៖ ជាកាបូបពណ៌ខ្មៅដ៏ទាក់ទាញចិត្ត និងមានរូបរាងតូចងាយស្រួលដាក់តាមខ្លួនជានិច្ច បង្កើនភាពស្រស់ស្អាតមិនណយនោះទេ។ ហើយតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Kendall Jenner Bella Hadid Chiara Ferragni Anamaria Vartolomei ជាដើម។

កាបូបប្រ៊េនម៉ូឌែល Chanel Belt Bag
Kendall Jenner
Bella Hadid
Chiara Ferragni
Anamaria Vartolomei

៣) កាបូបប្រ៊េនម៉ូឌែល Chanel Gabrielle bag ៖ ចាត់ទុកជាកាបូបល្បីបំផុតនៅឆ្នាំ ២០១៧ ដែលមានតារាស្រីជាច្រើននាំគ្នាប្រើប្រាស់ ដែលនាំមកនូវភាពទាន់សម័យយ៉ាងខ្លាំង។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Mai Davika Bella Lily Colin Lui Wen Meghan Markle ជាដើម។

កាបូបប្រ៊េនម៉ូឌែល Chanel Gabrielle bag
Mai Davika
Bella
Lily Colin
Lui Wen
Meghan Markle

៤) កាបូបប្រ៊េន Chanel backpack៖ ច្នៃឡើងសម្រាប់ស្ពាយពីក្រោយយ៉ាងឡូយ ងាយស្រួលស្ពាយពេលទៅដើរលេងកម្សាន្តតាមទីកន្លែងនានាយ៉ាងរីករាយ ហើយកាលីបខ្លាំងទៀត។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Aum Patcharapa Mai Davika Madison Beer ជាដើម។

កាបូបប្រ៊េន Chanel backpack
Aum Patcharapa
Mai Davika
Madison Beer

៥) កាបូបប្រ៊េន Chanel tote bag៖ សាកសមពេលទៅ Shopping ឬអ្នកម្តាយសម័យថ្មីដើម្បីផ្ទុករបស់របរមានតម្លៃបានយ៉ាងងាយស្រួល អស់ក្តីបារម្ភតែម្តង។ ហើយតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Hillary Duff Miranda Kerr ជាដើម។

កាបូបប្រ៊េន Chanel tote bag
Hillary Duff
Miranda Kerr

៦) កាបូបប្រ៊េន Chanel Duffle bag៖ សម្រាប់ការធ្វើដំណើរកម្សាន្ត តារាស្រីល្បីៗរបស់ហូលីវូតទាំងនេះមិនដែលចោលឡើង ព្រោះក្រៅពីអាចដាក់អីវ៉ាន់បានស្រួលហើយ ងាយកាន់យួរទៅមកផងដែរ សាកសមជាមួយការដើរកម្សាន្តដ៏សម្បូរបែប។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Bella Hadid ជាដើម។

កាបូបប្រ៊េន Chanel Duffle bag
Bella Hadid
Bella Hadid

៧) កាបូបប្រ៊េន Chanel boy bag៖ នេះក៏ជាម៉ូឌែលដែលទទួលបាននូវការប្រើប្រាស់ច្រើនបំផុតពីតារាស្រីសម័យថ្មី ព្រោះតែវាមានរូបរាងស្រស់ស្អាត និងទាន់សម័យខ្លាំងទាក់ចិត្តនារីឱ្យចង់ក្លាយជាម្ចាស់របស់វាមិនតិចនាក់នោះទេ។ ក្នុងនោះតារាស្រីល្បីៗដែលកំពុងប្រើប្រាស់មានដូចជា៖ Kylie Jenner Chiara Ferragni Marie Broenner Ploy Chermarn Toey ជាដើម៕

កាបូបប្រ៊េន Chanel boy bag
Kylie Jenner
Chiara Ferragni
Marie Broenner
Ploy Chermarn
Toey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]