ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានខែមុន អតីតពិធីការិនីដ៏ល្បីល្បាញប្រចាំនៅក្នុងទូរទស្សន៍ MY TV វីជេ សាមេនតា បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនជាស្ថាពរ  ដោយបានរៀបអាពាហ៍ពិពាហ៍​ តាមប្រពៃណីខ្មែរ ជាមួយនឹងកូនកម្លោះស្រស់សង្ហា និងជាអ្នកមានទ្រព្យសម្បត្តិម្នាក់ផងដែរ។

តួយ៉ាង ក្នុងពិធីមង្គលការរបស់អតីតពិធីការិនីរូបនេះ ត្រូវបានសាមីខ្លួនម្ចាស់ដើមការ រៀបចំតុបតែងយ៉ាងស្រស់ស្អាត ជាគួរជាទីចាប់អារម្មណ៍។ លើសពីនេះក្នុងវីដេអូរៀបការរបស់អ្នកនាង គឺកាន់តែពិសេសខ្លាំងថែមទៀត ដោយសារតែកូនក្រមុំរូបស្រស់ម្នាក់នេះ បានបង្ហើរសំនៀងរួមគ្នានិងស្វាមី ដើម្បីបន្សល់ទុកជាកាដូអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែម សម្រាប់ថ្ងៃដ៏មានន័យមួយនេះទៀតផង។

ជាក់ស្ដែង នេះជាលើកទី១ហើយ ដែលទស្សនិកជន មិត្តអ្នកគាំទ្របានស្ដាប់សម្លេងតារាស្រីរូបនេះច្រៀងជាមួយស្វាមី ពិតជាមានអត្ថន័យពីរោះ និងរ៉ូមែនទិកខ្លាំងមែនទែន គ្រាន់តែឃើញក៏គួរឲ្យច្រណែនដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖RooSter_KooL Media&Design

សាមេនតានិងស្វាមី
សាមេនតានិងស្វាមី
សាមេនតានិងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]