ភ្នំពេញ៖ កាលពីថ្មីៗកន្លងទៅនេះ មានការលេចលឺដំណឹងដែលស្ទើរតែមិនគួរឲ្យជឿថា តារាចម្រៀងរ៉េបដ៏ពេញនិយមប្រចាំផលិតកម្មរស្មីហង្សមាស លោក G-Devith បានដកខ្លួនចេញពីផលិតកម្មយក្សក្នុងស្រុកមួយនេះហើយ។

យ៉ាងណាមិញ ដំណឹងនេះពិតជាធ្វើឲ្យមហាជនដែលជាអ្នកគាំទ្រ ពិបាកចិត្តមែនទែន ព្រោះពួកគេមិនចង់ឲ្យលោកចាកចេញទាំងបែបនេះនោះទេ។ ម៉្យាងវិញទៀត ក្រោយពីការបែកធ្លាយដំណឹងនេះ គេក៏សង្កេតឃើញថាលោក G-Devith ហាក់មិនមានឆាកតន្រ្តីហង្សមាស អញ្ជើញលោកឡើងច្រៀងទៀតនោះដែរ។

ដោយឡែក កាលពីម្សិលមិញនេះវិញ កញ្ញា ទេព បូព្រឹក្ស បានឡើងឆាកតន្រ្តីមួយកន្លែង របស់ទូរទស្សន៍ហង្សមាស ក៏ប៉ុន្តែតារាចម្រៀងសាច់សរូបនេះ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលដែលឃើញនាង យកបទចម្រៀងរបស់លោក G-devith មករាំលើឆាកធ្វើមិនដឹង បើទោះជាពេលនេះ គេកំពុងតែល្បីរឿងលោកចេញពីផលិតកម្មក៏ដោយ។ មួយវិញទៀត បទចម្រៀងដែលបូព្រឹក្ស យកមករាំនោះដែរ គឺជាបទដែលលោក G-Devith ចេញខ្លួនឯងលើបណ្តាញសង្គម គ្មានក្នុងផលិតកម្មនោះទេ។

ទោះជាយ៉ាងណាក្តី គេមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយថាលោកចេញពីផលិតកម្មនេះ ពីសាមីខ្លួន ពិតប្រាកដនោះទេ ចំពោះព័ត៌មានបន្ថែម ខ្មែរឡូត នឹងបញ្ជាក់បន្ថែមទៀត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បូព្រឹក្ស និង ដេវីត
បូព្រឹក្ស
បូព្រឹក្សរាំបទរបស់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស