ឆ្នាំចាស់ជិតឆ្លងផុតទៅ ឆ្នាំថ្មីនឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មាន ថ្ងៃខាងមុខនេះ តើប្រិយមិត្ត ខ្មែរឡូត ដឹងទេថាការងារអ្វីខ្លះ ដែលមានទីផ្សារខ្លាំងបំផុត ក្នុងឆ្នាំ ថ្មីនេះ? ខ្មែរឡូត សូមនាំអារម្មណ៍មិត្តអ្នកអាន ទៅមើលការងារ ដែលមានទីផ្សារ ទាំងនោះ ដើម្បីអាច ជាជំនួយ ដល់ ប្រិយមិត្ត ក្នុងការជ្រើសរើស នូវមុខ ជំនាញ ឬ មុខរបរមួយ ដែលសមប្រកប។

 ការងារទាំងនោះ មានដូចជា៖

1. គិលានុបដ្ឋាយិការ៖

 តំរូវការ នៃការងារនេះ គឺមានការកើនឡើងខ្ពស់ ដល់ទៅ ៣១% ហើយចន្លោះឆ្នាំ ២០១០ ដល់ ២០២០ នឹងមានការបន្ថែម ការងារ ដល់ទៅ ១៦៣,០០០ កន្លែង។

2. អ្នកសរសេរកម្មវិធី កុំព្យូទ័រ៖

វាពិតជាឳកាសមាសសំរាប់អ្នក ដែលមានជំនាញ និង ចំណេះខាងតិចណូឡូជី ព្រោះនឹងមានការបន្ថែមការងារថ្មី ដល់ទៅ ១៤៣,០០០ កន្លែង។

3.ទន្តបណ្ខិត៖

នេះជាការងារ ដែលទទួលបាននូវប្រាក់កំរៃខ្ពស់ ព្រមទាំង មិនចាំបាច់ ប្រើកំលាំង នឿយហត់ពេក។ យោងតាមនាយកដ្ឋានការងាររបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា អ្នកជំនាញខាងអនាម័យមាត់ធ្មេញគឺជាអាជីពមួយ ដែលគេសង្ឃឹមថានឹងមានការរីកចំរើនខ្លាំងបំផុត គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ហើយដែលឱកាសការងារមានជិតដល់ ៧០,០០០កន្លែងឯណោះ។

4. អ្នកផ្ដល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ៖

តើអ្នក ដឹងទេថា អ្នកពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជួបជាមួយអ្នកជំនួញធំៗដើម្បីផ្ដល់ យោបល់ពីគោលដៅហិរញ្ញវត្ថុទៅថ្ងៃអនាគត ជាពិសេសអ្នកគឺជាមនុស្សយ៉ាងសំខាន់ក្នុងការ ផ្ដល់អនុសាសន៍ឱ្យ ពួកគេសម្រេចចិត្ត ធ្វើការវិនិយោគថែមទៀតផង។

5. អ្នកឯកទេសទំនាក់ទំនងសាធារណៈ៖

តើអ្នកចង់ក្លាយជាមនុស្សល្បីល្បាញដូចថ្នាក់ដឹកនាំពិភពលោកដែរ រឺទេ? នោះការងារជាអ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈនឹងជួយអ្នកបាន។ ក្នុងនាមជាអ្នកជំនាញផ្នែកទំនាក់ទំនងសាធារណៈ អ្នកនឹងជួយសង្គមឱ្យមានការរីកចម្រើនប្រកបដោយភាពវិជ្ជមាន។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ឱកាសការងារអាចមានច្រើនជាង ៥៨០០០កន្លែងឯណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការងារទាំងនេះ?

 

កែសំរួលដោយ ជាតា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]