រាជធានីភ្នំពេញ ៖ កាលពី​យប់ថ្ងៃ​អាទិត្យ ទី​១១ មីនា កញ្ញា មាស សុខ​សោភា ​កញ្ញា​ឱក សុគន្ធកញ្ញា និង​លោក​ឆាយ វិរៈ​យុទ្ធ ​បាន​ឡើង​​ច្រៀង​នៅ​លើ​ឆាក​ប្រគំតន្ត្រី​​​នៃកម្ម​វិធី​​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការមណ្ឌល​កម្សាន្ត​​​ Dream Lang ដោយធ្វើ​ឱ្យ​កក្រើក​​​ពេញ​មណ្ឌល​​កម្សាន្ត​តែម្តង ។

យុវ​តី​​ម្នាក់​​ដែល​ទៅ​ឈរថត​រូប​លោក​ឆាយ វិរៈ​យុទ្ធ ​ឱ្យ​ដឹង​ថា «ខ្ញុំ​​មក​នេះ​គឺ​គ្រាន់​តែ​មក​ដើរ​កម្សាន្ត​ប៉ុណ្ណោះ តែ​នៅពេល​ជួប​ព្រឹត្តិ​ការណ៍​​ដ៏​អស្ចារ្យ​បែប​នេះ ​ធ្វើ​ឱ្យ​​ខ្ញុំ​​រំជួល​ចិត្ត​​​​ខ្លាំង​ណាស់ ​នៅ​ពេល​​​ទៅដល់​ទី​នោះ​មាន​យុវ​វ័យ​ជា​ច្រើន​បាន​ថត​រូប​ពួក​​គាត់ និង​​ប្រជ្រៀត​គ្នា​ទៅ​ខាង​មុខ​ដើម្បីយក​វត្ថុ​អនុ​ស្សាវរីយ៍​​​​ទៅ​ឱ្យ​ពួក​គាត់​​ទាំង​បី​នាក់​​នោះ​ ចំណែក​ខ្ញុំ​​ក៏ដូច​គ្នា ​ខ្ញុំ​រំភើប​​ណាស់​ពេល​ដែល​​បាន​ចាប់​ដៃ​ពួក​គាត់​នោះ» ។

នៅ​ក្នុង​កម្ម​វិធី​​ប្រគំ​តន្ត្រី​នោះ​យុវវ័យ​ជា​ច្រើន​​បាន​នាំគ្នា​​ទៅ​ចោម​រោម​មើល​​ ហើយ​ពេល​តារា​ចម្រៀងច្រៀង​ចប់​ ឬ​ក៏​ពេល​រាំ​នោះ​ ពួក​គេ​​ស្រែក​​​ហ៊ោសប្បាយ​​គ្រប់ៗ​​គ្នា​ ជា​ពិសេស​​នៅ​ពេល​លោក​ឆាយ វិរៈ​យុទ្ធ ​​បញ្ចេញ​ក្បាច់​រាំ​អម​ជា​មួយ​ស្រី​ៗ​​។​ យុវ​​វ័យ​​ដែល​នៅ​ឈរ​មើល​​នៅទី​នោះ​បាន​និយាយ​ប្រាប់​ភ្នាក់​ងារ​យើង​​ថា «​ពិតជា​​រំភើប​​ណាស់​​បង​ ខ្ញុំ​​ស្ទើរ​តែ​មិន​ជឿ​ថា បាន​ជួប​​ពួកគាត់​នៅ​ទី​នេះទេ ​ជា​ពិសេស​នោះ​បាន​ជួប​​ជា​មួយ​កញ្ញា​ឱក សុគន្ធ​កញ្ញា ​និង​មាស សុខ​សោភា ​ព្រោះ​កន្លង​មក​ពួក​គាត់​មិន​ដែល​ឡើង​​ច្រៀង​នៅលើ​ឆាក​​តែ​មួយ​ជាមួយគ្នា​​ទេ គឺ​កម្រ​​ឃើញណាស់​។​ បើ​​​ឱ្យខ្ញុំ​ប្រៀប​ធៀប​​​នោះ ​​ខ្ញុំ​មិន​ដឹង​ថា មួយ​ណា​ខ្លាំង​ជាង​​មួយណានោះ​ទេ ព្រោះ​​ពួក​គាត់​មាន​សំឡេង​ពីរោះ ​រូប​សម្បត្តិ​​​​សម​រម្យ​​​ និង​និយាយ​ស្តីទន់​ភ្លន​់​​ដូច​​គ្នា​​ទាំង​អស់​ពិបាក​​សម្រេច​ និង​ផ្តល់​​ពិន្ទុ​ឱ្យ​ពួកគាត់​​ទាំងពីរ​​នាក់​នេះ​ណាស់​​​» ។

ឆ្នាំ២០១២ នេះ​​តារា​​ចម្រៀង​​​​ល្បី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជា​​ច្រើន​នាក់​​ ​​បាន​នាំ​គ្នា​​ឡើង​ច្រៀង​នៅ​​​​​​លើ​ឆាក​ប្រគំតន្ត្រី​​ជា​មួយគ្នា​​ទាំងនៅតាមខេត្ត​ និង​រាជ​ធានីភ្នំពេញ ​ ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ​​​នៅពេល​​​មាន​ការ​ប្រគំតន្ត្រី​មាន​តែ​តារា​​ល្បី១​ ឬក៏​២​នាក់​​ ឬ​ក៏​តារា​ប្រចាំ​ផលិត​​កម្ម​ដូចគ្នា​ប៉ុណ្ណោះ។ សម្រាប់​ឆ្នាំ​ថ្មី​នេះ​ តារា​ល្បី​នីមួយៗ​​បាន​ខំ​ប្រឹង​កើប​លុយ​​​បាន​មិន​តិច​​​​ទេ រហូត​ដល់​មាន​តារា​ខ្លះ​រក​​តែ​ពេល​សម្រាក​​គ្មាន​​។ ជាក់​ស្តែង​គឺ​ជា​កញ្ញា​ឱក សុគន្ធ​កញ្ញា​តែ​ម្ត​ង ដោយ​​ថ្មីៗ​នេះ​នាង​​​ជាប់​រវល់​​កើប​លុយ​រហូត​ដល់​មិន​ខ្វល់​រឿង​​​​​​លើ​កពាន​អាណា​ចក្រ​​​តារា​​ឡើយ ។ ជា​ពិសេស​​នោះ​រូបរាង​របស់​នាង​​ហាក់​បី​​ដូច​ជា​ខ្មៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង​ស្គម​​ច្រើន​ជាង​មុន​​ទៀត​ផ​ង ។ កញ្ញា​ឱក សុគន្ធកញ្ញា ឆ្នាំ​នេះ​​ទំនង​ជា​​កើប​លុយ​​បាន​រាប់​ម៉ឺន​ដុល្លារ​ ​នៅ​ក្នុង​មួយ​ខែ​ៗ ព្រោះ​​​ក្រៅ​ពី​​យីអ៊ុនខ្ពស់​​ខាង​អាជីព​​ចម្រៀង​ហើយ នាង​កំពុង​តែ​​លេច​​​​​​មុខ​​ជា​មួយ​​ស្ប៉ត​ពាណិជ្ជ​កម្ម​ធំ២ គឺ​​កូកាកូឡា និង​សាប៊ូ​កក់​សក់​សាន់​ស៊ីល ដែល​ធ្វើ​ឱ្យ​កេរ្តិ៍​ឈ្មោះ​​របស់​នាង​កាន់​តែ​​ភ្លឺ​ចែង​ចាំង​ជាង​មុន​បន្ថែម​ទៀត។

ចំណែក​​ឯ​រឿង​ស្នេហា​វិញឱក សុគន្ធកញ្ញា ​​ហាក់​បីដូចជា​រង្គោះ​រង្គើ​​​បន្តិ​ច​បន្តួច​​។ អ្នកគាំទ្រ​នាង​ឆ្ងល់​ តើ​គូស្នេហ៍​​នេះអាច​​រៀប​អាពាហ៍​ពិពាហ៍​​បាន​ទេ ​​បើ​កញ្ញា​ឱក សុគន្ធ​កញ្ញា រវល់​ច្រើន​គ្មាន​​ពេល​សម្រាប់​លោក​រ៉េត​ ធីដូណា ដូច្នេះ​នោះ ។

ចំណែក​ឯ​កញ្ញា មាស សុខ​សោភា វិញ រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​​មក​ហើយ ជា​ពិសេស​​ពេល​ថ្មី​ៗ​នេះ​នាង​បាន​លើ​ក​ពាន​​រង្វាន់​ក្នុង​វេទិកា​​អាណា​ចក្រ​តារា​នៅ​សាល​មហោស្រព​​កោះពេជ្រ​​ដោយ​​បាន​ទទួល​តំណែង​​​​​ជា​តារា​ចម្រៀង​ស្រីវ័យ​ក្មេង​ សំឡេង​​លេចធ្លោប្រចាំ​ឆ្នាំ​ ។ មុន​​នេះ​មាស សុខ​សោភា ​បាន​បដិ​សេធ​​អំពីការ​​ចាក​ចេញ​​ពី​ផលិត​ក​ម្ម Town ទៅចូលទៅ​ផលិត​កម្ម M បន្ទាប់​ពី​មាន​វត្ត​មាន​កញ្ញា​សុគន្ធនីសា ចូល​មក។ ទោះ​បីជា​យ៉ាងណាក្តី មួយរយៈ​ពេល​ក្រោយនេះ​គេ​មិន​ឃើញ​​មាន​បទចម្រៀង​ថ្មីៗ​រ​បស់​នាង​នៅ​ក្នុង​ផលិត​កម្ម Town ​ទេ ។ តើ​តារា​ស្រី​រូប​នេះ​​ចាកចេញ​ពី​ផលិត​កម្ម​​ Town មែន​​ ឬ​ក៏​យ៉ាងណា​​ មានតែ​ចាំ​មើល​​​ទៀតទេ ។

បើ​និយាយ​ពី​លោក​ឆាយ វិរៈ​យុទ្ធ ​វិញ ឆ្នាំ​ថ្មី​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​គួរសម​ដែរ ចំពោះ​បទចម្រៀង​​រ​បស់​លោក ដូចជា​បទ មាន​សង្សារ​ជាតារា,  អរគុណ​​អូន​ដែល​ស្នេហ៍​បង​ និង​​បទ​ច្រើន​ទៀត​ដែល​ប​ទ​​នីមួយ​ៗសុទ្ធ​តែ​​ទទួល​បាន​ការ​គាំទ្រ​​ ។ ​នៅថ្ងៃ​ទី​​​​​​​​១៣ ​និង​១៤ ​​មីនា ​លោក​ចេញ​​ទៅ​ច្រៀង​នៅ​ខេត្ត​​តាកែវ ​។ អ្វីដែល​​ពិសេស​​​នោះគឺ​មិត្តអ្នក​គាំទ្រ​លោក​បាន​​​​​សរសើរ​មិន​ដាច់​ពី​មាត់​ថា លោក​​សង្ហា​​ជាង​មុន​ទៀត​ផង៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា