ភ្នំពេញ ៖ តារាពហុជំនាញ ទូច ស្រីល័ក្ខ បានប្រឡូកនៅក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់ពេលនេះ អ្នកនាងក៏ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនផងដែរ។

ជាក់ស្ដែងអ្វីដែលធ្វើឲ្យគ្រប់គ្នាមិននឹកស្មានដល់នោះ មុននេះមិនប៉ុន្មានម៉ោង តារាស្រីរូបនេះ ក៏បានរូបភាព បង្ហាញពីសកម្មភាពថតរឿងថ្មីមួយ ប៉ុន្តែចំពោះអ្នកនាងបែរជា ក្លាយមកធ្វើអ្នករៀបចំកាន់ភ្លើង និងមើលថែតារាដូចគ្នាទៅវិញ។

បន្ថែមពីនេះអ្នកនាងក៏បានរៀបរាប់ថា៖« ពេលខ្លះការងារតូចៗ បានបង្រៀនឲ្យយេីងយល់ដឹងបានច្រេីន ហេីយឲ្យខ្លួនឯងបានយល់ពីតម្លៃនៃការងារ ថ្ងៃនេះពីអ្នកសំដែងក្លាយជាអ្នក Take Care តួមេីលការខុសត្រូវរាល់ការហូប ក៏ដូចសំលៀកបំពាក់ឲ្យតួសំខាន់នៃរឿងមួយនេះ ការងារដែរជាញេីសឈាមយេីងពិតជាមានតម្លៃណាស់ ទេាះតិចតួចក្តី តែសប្បាយចិត្តនឹងចាយលុយហ្នឹង»

ទង្វើនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម នាំគ្នាកោតសរសើរមិនឈប់ ពីការលះបង់របស់តារាស្រីជើងចាស់រូបនេះ ខណៈដែលខ្លួនជាតារាល្បីខ្លាំងប៉ុណ្ណា ក៏អ្នកនាងនៅតែមិនប្រកាន់ សុខចិត្តធ្វើរឿងតូចតាចអស់ទាំងនេះ ដាក់តារាគ្នាឯង ទាំងស្នាមញញឹមទៅវិញ ពិតជាគួរឲ្យសរសើរមែនទែន ៕

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ទូច ស្រីល័ក្ខ