ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ នាយ ចឺម កំពុងតែលេចឮនូវព័ត៌មានស្និទ្ធស្នាល ជាមួយនឹងតារាចម្រៀងស្រី រួមទ្រនំ កញ្ញា វីរៈនិច្ច ដោយតាមរយៈរូបថតនិងកាយវិការជិតស្និទ្ធរបស់អ្នកទាំងពីរ រហូតធ្វើឲ្យអ្នកគាំទ្រមិនគិតមិនបាន ពីទំនាក់ទំនងលើសពីមិត្តរួមការងាររបស់ តារាទាំងពីរដួងនេះផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែកាលពីម្សិលមិញនេះ តារាសម្តែងស្រីចំណូលថ្មីមួយរូប គឺកញ្ញា លីន លីលី ក៏បានបង្ហោះនូវរូបថតពីរសន្លឹកជាមួយនឹង នាយ ចឺម អមជាមួយនឹងអត្ថន័យសារផ្អែមល្ហែម​ ដូចជាសង្សារនឹងគ្នា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ។

ជាការពិតណាស់ ក្នុងនោះតារាសម្តែងស្រី លីន លីលី បានបង្ហោះនូវរូបថតនិយាយ វីដេអូខលផ្ទាល់ខ្លួន ជាមួយនឹង នាយ ចឺម ថែមទាំងបានបង្ហើរផ្អែមល្ហែមបង្ហាញពីការព្រួយបារម្ភចំពោះគ្នា ដោយថា៖ «ឃេីញអូនឈឺ Call មកអូនម្ចាស់ចិត្តអូនអេីយតិចទៀត អូនថតចប់ហេីយកុំបារម្ភពេកគេងទៅបុិ»។

យ៉ាងណាមិញ សារផ្អែមល្ហែមរវាងតារាប្រុសស្រីទាំងពីរដួងនេះ កាន់តែធ្វើឲ្យអ្នកគាំទ្រមិនសង្ស័យមិនបាន ពីទំនាក់ទំនងស្អិតរមួតដូចជាគូស្នេហ៍របស់អ្នកទាំងពីរ ដោយមានទាំងប្រើប្រាស់ពាក្យពេចន៍«ម្ចាស់ចិត្ត» ដូចជាគូស្នេហ៍ទូទៅថែមទៀតផង៕

នាយ ចឺម
នាយ ចឺម
លីន លីលី
លីន លីលី
នាយ ចឺម និង លីន លីលី
នាយ ចឺម និង លីន លីលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម