ចិន៖ មហាជនដែលជាអ្នកគាំទ្រតារាចិននាង Ruby Lin ច្បាស់ជាជ្រាបហើយថា តារាសម្តែងរូបនេះបើទោះជាមានវ័យ៤២ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាត ក្មេងជាងវ័យមិនចាញ់តារាជំនាន់ក្រោយប៉ុន្មាននោះទេ។

ដោយឡែក កាលពីថ្មីៗនេះ តារាសម្តែងរូបស្រស់នាង Ruby Lin បានចូលរួមកម្មវិធីមួយ នៅទីក្រុងសៀងហៃប្រទេសចិន។ ក៏ប៉ុន្តែសម្រាប់ការចូលរួមកម្មវិធីលើកនេះ នាង Ruby Lin បានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំងនិងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញសម្រស់ពិតរបស់នាងនៅខាងក្រៅ ដែលថតដោយអ្នកកាសែត ខុសពីរូបដែលនាងបង្ហោះក្នុងបណ្តាញសង្គម ។

យ៉ាងណាមិញ ផ្អែកលើរូបភាពទាំងនោះ បានឲ្យឃើញថា សាច់មុខរបស់ Ruby Lin ហាក់មានភាពជ្រីមជ្រួញខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះ បើសិនជាពេលនាងសើច គឺធ្វើឲ្យមុខរបស់នាងមើលទៅកាន់តែចាស់ជាងអ្វីដែលមហាជនធ្លាប់គិតទៅទៀត។

ទោះជាយ៉ាងណាក្តី មហាជននៅតែសរសើរដល់នាង Ruby Lin ដដែល ព្រោះថានាងមានអាយុជ្រេជាង៤០ឆ្នាំទៅហើយ ក៏ប៉ុន្តែនាងនៅតែទទួលការគាំទ្រជានិច្ចពីអ្នកគាំទ្រ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Ruby Lin ថតខ្លួនឯង
Ruby Lin
Ruby Lin នៅក្រៅ
Ruby Lin នៅក្រៅ
Ruby Lin នៅក្រៅ
Ruby Lin នៅក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]