សៀមរាប៖ តារាសម្តែងវ័យក្មេង តួអង្គឈ្មោះ បុត្រ ដែលសម្តែងនៅក្នុងរឿង«ផ្កាថ្ម» ប្អូនប្រុសម៉ក់ ឈុនលី កំពុងតែទាក់ទាញប្រជាប្រិយភាព ពីបណ្តាអ្នកគាំទ្រជាច្រើន មិនថាក្មេងចាស់ ខណៈពេលដែលប្អូនមានសមត្ថភាពនៅក្នុងការងារសិល្បៈខ្លាំង និងរូបរាងស្រស់សង្ហាអំណោយផលពីធម្មជាតិផងនោះ។

ជាក់ស្តែង នៅក្នុងថ្ងៃនេះដែល គឺជាថ្ងៃពិសេស ថ្ងៃកំណើតរបស់ប្អូនប្រុសផ្ទាល់ អ្នកលេងបណ្តាញសង្គមជាច្រើនបាននាំគ្នាជូនពរគ្រប់គ្នាតែម្តង ជាពិសេសនោះគឺបណ្តាអ្នកគាំទ្រតែម្តង។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងថ្ងៃពិសេសនេះ តារារូបនេះបានទៅបង្អួតសម្រស់នៅលើទឹកដីប្រាសាទអង្គរវត្ត ជាមួយនឹងមិត្តរបស់ប្អូនប៉ុន្មាននាក់។ ដោយក្នុងនោះឃើញថា ឈុនលី បានលេងខ្លួនយ៉ាងសង្ហាមិនចាញ់តារាបរទេសប៉ុន្មាននោះទេ នេះបើយោងតាមគណនីហ្វេសប៊ុក ដែលប្អូនបានបង្ហោះកាលពីពេលថ្មីៗនេះ។

ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រជាច្រើនបានសរសើរប្អូន ពីសម្រស់គ្រប់គ្នា ព្រោះថាប្អូនមានវ័យក្មេងទេ តែសម្រស់វិញសង្ហាខ្លាំងតែម្តង ជាពិសេសពេលតែងខ្លួនស្ថិតនៅក្នុងទេសភាពបែបនេះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ម៉ក់ ឈុនលី
ម៉ក់ ឈុនលី
ម៉ក់ ឈុនលី
ម៉ក់ ឈុនលី នៅលើទឹកដីអង្គរ
ម៉ក់ ឈុនលី នៅលើទឹកដីអង្គរ
ម៉ក់ ឈុនលី នៅលើទឹកដីអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]