មានពាក្យចចាមអារាមមួយ ដែលថាក្រុមហ៊ុន Apple គ្រោងបង្កើត Smartwatch ដែលសហការជាមួយក្រុមហ៊ុន Intel នឹងដាក់លក់នៅឆ្នាំ២០១៣ខាងមុខនេះ។

បើយោងតាមប្រភពព័ត៌មានរបស់ inquistitr នាឡិកាដៃ iWatch ប្រហែលជានឹងដាក់បង្ហាញនៅពាក់កណ្ដាល់ឆ្នាំ ២០១៣ ប៉ុន្ដែមានអ្នកខ្លះគិតថា យោបល់របស់ក្រុមហ៊ុន Intel ដែលផ្ដល់របៀបរចនានៅមិនទាន់ល្អ វាប្រើរយៈពេលវែងជាងនេះ។

បច្ចុប្បន្ន ប្រភេទនាឡិកា Smartwatch បានចាប់ផ្ដើមពេញនិយម ដូចជាក្រុមហ៊ុន Sony ក៏បានបង្កើតនូវ នាឡីកា Smartwatch ដែលភ្ជាប់ប្រព័ន្ធ ប្លូធូស ជាមួយនឹងស្មាតហ្វូន Android។ ប៉ុន្ដែ Smartwatch របស់ក្រុមហ៊ុន Apple iWatch ដែលនឹងលេចរូបរាងឡើងនេះ គឺបានបន្ថែមនូវកម្មវីធីដែលមានប្រយោជន៍ ដូចជា iDevices ក្នុងទូរស័ព្ទ iPhone ឬ iPod អញ្ចឹងដែរ។ iWatch មិនត្រឹមតែអាចជំនួសនូវ iPhone ឬក៏ Nano នោះទេ វាក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍ដ៏ទៃទៀតបានដែរ ដែលប្រើថាមពលតិចបំផុត ប្លូធូស 4.0។

បំនងតែមួយគត់ដែលគេបង្កើត iWatch នេះឡើងគឺវាផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ដែលអាចមានអត្ថប្រយោជន៍ដូចជា អាចអានសារពីទូរស័ព្ទ ឬ បញ្ជាបទចំរៀងពីនាលិឡា ដោយមិនចាំបាច់ប៉ះពាល់ទូរស័ព្ទឡើយ។ ចំនុចសំខាន់មួយទៀត អ្នកប្រើប្រាស់ក៏អាចនិយាយគ្នាលេងជាមួយមិត្តភក្កិ ដោយប្រើកម្មវិធី FaceTime ជាមួយនឹងកាមេរា៉នៅនឹងនាឡិកាផ្ទាល់។

ខាងក្រោមនេះគឺជាវីដេអូ ដែលមនុស្សមួយចំនួនស្រមៃចង់បាន iWatch ដោយពួកគេយក Apple Nano 6G មកធ្វើជានាឡិកាដៃ គួរឲ្យចាប់អារម្មណ៍។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ iWatch របស់ក្រុមហ៊ុន Apple?

កែរសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]