ភ្នំពេញ៖ ជារឿងមួយដែលមិនអាចប្រកែកបាន សម្រាប់តារាចម្រៀងស្រីប្រុសគ្រប់គ្នាចាំបាច់ត្រូវតែមានទឹកដមសម្លេងពីរោះ ដើម្បីជាគ្រិះយ៉ាងរឹងមាំ ក្នុងការបង្ហើរសំនៀង ជូនទស្សនិកជនបានស្ដាប់ ដែលងាយនឹងអាចឆក់យកប្រជាប្រិយភាពពីអ្នកគាំទ្រ បានយ៉ាងឆាប់រហ័ស។

តួយ៉ាង ក្នុងនោះក៏មានតារាល្បីៗមួយចំនួន ដែលមានសម្លេងមិនអំណោយផលសោះ ប៉ុន្តែពូកគេបែរជាមានតិចនិច ច្រៀងយ៉ាងពីរោះរណ្ដំចិត្តមហាជន ធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកទាំងនោះ ហាក់ខ្ពស់ឡើងជាលំដាប់ទៅវីញ។

ឃើញដូច្នេះ ខ្មែរឡូត ក៏នាំយកតារាដែលមានសម្លេងមិនសូវបាន ប៉ុន្មានរូបដែលមានហ្វេនគាំទ្រច្រើនខ្លាំង ខណៈពេលពួកគេច្រៀងម្ដងៗ អាចធ្វើឲ្យអ្នកទស្សនាព្រឺសម្បុរ នឹងអត់ទ្រាំមិនសរសើរមិនបាន។

១. កញ្ញា សុខ ពិសី  សម្លេងរបស់ក្រមុំរូបស្រស់នេះ ត្រូវបានគ្រប់គ្នាដឹងយ៉ាងច្បាស់ថាស្រួយខ្លាំង រាល់ពេលនិយាយម្ដងៗ ប៉ុន្តែនៅពេលកញ្ញា ច្រៀងទឹកដមសម្លេងនាង បែរជាមានថាមពលពិសេស ពីរោះខ្លាំងមិនធម្មតាឡើយ។

សុខ ពិសី

២.ហេង ពីទូ សម្លេងតារាចម្រៀងវ័យជ្រេរូបនេះ ពិតជាមិនអំណោយផលសម្រាប់លោកឡើយ រាល់ការនិយាយលោក ហាក់ដូចជាមានសម្លេងធំខ្លាំងមែនទែន ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ ចម្រៀងរបស់តារារូបនេះ គ្រប់បទសុទ្ធសឹងតែមានការគាំទ្រខ្លាំង ព្រោះតែស្ទីលច្រៀងប្លែកពីគេ។

ហេង ពិទូ

៣.អេដា បើនិយាយពីម្ចាស់បទ«គ្រាប់ពេជ្រ»  អេដា សម្លេងនាងក៏ប្លែកមិនធម្មតាដែរ រាល់ការនិយាយរបស់តារាស្រីរូបនេះ ស្ដាប់ទៅដូចមិនសូវច្បាស់ប៉ុន្មាននោះទេ តែរឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល នាងបែរជាច្រៀងបានយ៉ាងទាក់ទាញ ជាមួយស្ទីលបែបថ្មី គួរជាទីចាប់អារម្មណ៍សម្រាប់មិត្តៗយុវវ័យ។

អេដា

៤.ខេម តារាចម្រៀងសម្លេងស្អកពីកំណើតរូបនេះ បែរជាអាចប្រើប្រាស់សម្លេងខ្លួន ក្នុងបទចម្រៀងយ៉ាងពីរោះ ផ្ទុយពីតារាដទៃ ដែលមានសម្លេងល្អ ជាពិសេសរាល់ចម្រៀងមនោញ្ចេតនារបស់លោក មួយណាក៏ត្រូវចិត្តទស្សនិកជនដែរ។

ខេម

៥.យក់ ថិតរដ្ឋា ជាតារាដែលមានសម្លេងធំខ្លាំង ខុសពីតារាចម្រៀងស្រីមួយចំនួន ប៉ុន្តែអ្នកនាង នៅតែអាចរក្សាប្រជាប្រិយភាពបានយ៉ាងរឹងមាំ រហូតមានតារាខ្លះព្យាយាមធ្វើត្រាប់តាមសម្លេងនាងទៀតផង៕

យក់ ថិតរដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ពិទូ