ភ្នំពេញ៖ បន្ទាប់ពី កញ្ញា បាន មុន្នីល័ក្ខ បានសាងប្រជាប្រិយភាពដ៏លើសលប់ តាមរយៈការចូលរួមប្រលងកម្មវិធី The Voice Cambodia រួចមក គេសង្កេតឃើញថានាង ហាក់មានទីផ្សារសិល្បៈកាន់តែច្រើនឡើង និងជាពិសេសនោះតាមបណ្ដាការប្រគុំតន្រ្តីធំៗនានាតែម្ដង។

ស្របជាមួយនឹងសន្ទុះការគាំទ្ររបស់ តារាចម្រៀងស្រីរូបស្រស់ កញ្ញា បាន មុន្នីល័ក្ខ កាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ តារាស្រីរូបនេះក៏បានចាប់ផ្ដើមដឹកដៃក្មួយស្រីជាទីស្រលាញ់របស់ខ្លួន ចូលប្រឡូកក្នុងវិស័យសិល្បៈមួយនេះផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីដែលទទួលបានការចាប់អារម្មណ៍ខ្លាំង តាមរយៈបទ «ផ្គរបរប៉ៃលិន» រូបនេះ បានបង្ហាញពីសកម្មក្មួយស្រីរបស់ខ្លួន ដែលកំពុងតែទទួលថតស្ពតពាណិជ្ជកម្មដ៏ធំមួយ ជាលើកដំបូងថែមទៀតផង។

ក្រោយពីបានឃើញដូច្នោះ អ្នកគាំទ្រក៏បាននាំគ្នាសរសើរដល់រូបនាង ដោយមិនត្រឹមតែសាងប្រជាប្រិយភាពសម្រាប់ខ្លួនឯង ឲ្យកាន់តែមានភាពល្បីល្បាញប៉ុណ្ណោះនោះទេ តែនាងថែមទាំងបានដឹកដៃក្មួយស្រី ឲ្យចេះរកលុយបែបនេះទៅហើយ៕

សូមទស្សនារូបភាពខាងក្រោម៖ 

បាន​ មុន្នីល័ក្ខ និងក្មួយស្រី
បាន​ មុន្នីល័ក្ខ និងក្មួយស្រី
បាន​ មុន្នីល័ក្ខ និងក្មួយស្រី
បាន​ មុន្នីល័ក្ខ និងក្មួយស្រី
បាន​ មុន្នីល័ក្ខ និងក្មួយស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បាន មុន្នីល័ក្ខ