គ្មានអ្វីអាក្រក់ជាងនៅពេលអ្នកកំពុងញុំាបាយដ៏ឆ្ងាញ់ ស្រាប់តែមានឆ្អឹងត្រីស្លាក់ជាប់បំពង់កនោះទេ អារម្មណ៍មួយនេះអ្នកប្រាកដជាធ្លាប់ជួប និងយល់ច្បាស់ជាក់ជាមិនខាន ជាពិសេសចំពោះអ្នកដែលមានកូនតូចៗ នៅពេលកូនរបស់អ្នកស្លាក់ឆ្អឹងត្រីជាប់នឹងបំពង់ក អ្នកប្រាកដជាស្រែកឆោឡោ និងរកវិធីជួយកូនរបស់អ្នកសិន។

រូបតំណាង

មានអ្នកខ្លះក៏ផឹកទឹកខ្មេះ អ្នកខ្លះទៀតក៏ញុំាបាយ ឬអ្វីមួយបន្ថែមដើម្បីធ្វើឲ្យវាបាត់ ប៉ុន្តែបើតាមសម្តីរបស់លោកវេជ្ជបណ្ឌិតម្នាក់បាននិយាយថា វិធីសាស្រ្តនេះគឺខុសទាំងស្រុង ពោលគឺនៅពេលអ្នកកំពុងស្លាក់ឆ្អឹងត្រីជាប់នឹងបំពង់ក អ្នកពុំគួរញុំាអ្វីបន្ថែមទៀតទេពីព្រោះវាអាចធ្វើឲ្យបញ្ហានេះកាន់តែធ្ងន់ធ្ងរលើសដើម។

ផ្ទុយទៅវិញ អ្នកត្រូវបញ្ឈប់ការញ៉ាំជាបន្ទាន់ និងត្រូវញុំាទឹកឲ្យបានច្រើន។ អ្នកជំនាញបានណែនាំថា ឲ្យតែអ្នកញុំាទឹកឲ្យបានច្រើន ឆ្អឹងនោះនឹងបាត់ទៅដោយឯងៗ។ ហើយប្រសិនបើអាច គួរតែទៅមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យឯកទេសជួយវិញទើបជាការល្អប្រសើរ។

តួយ៉ាងអ្នកអាចធ្វើការសាកល្បងយកដៃទាំងពីរឱបពោះ និងរលាក់ដើម្បីជួយអ្នកដែលស្លាក់ឆ្អឹងដូចរូបខាងក្រោម៖

រូបតំណាងបង្ហាញពីសកម្មភាពជួយអ្នកដែលស្លាក់ឆ្អឹងត្រី

អ្នកក៏អាចសាកល្បងវិធីសាស្រ្តផ្សេងទៀតដូចខាងក្រោម៖

វីតាមីន C

ថ្នាំគ្រាប់វីតាមីន C

នៅពេលដែលឆ្អឹងត្រីស្លាក់ជាប់បំពង់ក អ្នកអាចបៀមថ្នាំគ្រាប់វីតាមីន C ក្នុងមាត់ ប្រមាណ ១ ទៅ ២ នាទី បន្ទាប់មកចាំលេបវា។ ឆ្អឹងត្រីនោះអាចនឹងបាត់ទៅភ្លាមៗពីព្រោះវីតាមីន C មានសារធាតុដែលអាចធ្វើឱ្យឆ្អឹងនោះរលាយបាន។

សំបកក្រូច

សំបកក្រូច

បើអ្នកមានក្រូចនៅផ្ទះ អ្នកអាចសាកល្បងហាន់វាជាចំណិតតូចៗ និងលេបវាបន្តិចម្តងៗនោះឆ្អឹងត្រីនឹងបាត់ទៅដោយឯងៗ។

ខ្ទឹម និងស្ករស 

ខ្ទឹម
ស្ករស

ខ្ទឹម និងស្ករសអាចជួយដោះស្រាយបញ្ហាស្លាក់ឆ្អឹងត្រីនេះបាន។ ដំបូងអ្នកត្រូវតែពុសខ្ទឹមនោះជាពីរសិន រួចដាក់វាចូលច្រមុះ បន្ទាប់មកយកស្ករសមួយស្លាបព្រាមកលេបដោយមិនចាំបាច់ញ៉ាំទឹក ហើយអ្នកនឹងមានអារម្មណ៍ធូរស្បើយ។  បើអ្នកនៅតែស្លាក់ឆ្អឹងត្រីទៀតនោះ សាកល្បងលេបស្ករសមួយស្លាបព្រាទៀត៕

សូមទស្សនាវីដេអូបង្ហាញពីឆ្អឹងត្រីជាប់បំពង់កទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]