ភ្នំពេញ៖ ចាប់តាំងពី ពិធីការិនីដ៏ស្រស់ស្អាត អ្នកនាង អែនជី បានសាងជីវិតគ្រួសារដ៏ផ្អែមល្ហែម គេសង្កេតឃើញថា រូបនាង ហាក់ដូចជា មានសុភមង្គល យ៉ាងពេញលេញបំផុត ដែលធ្វើឲ្យ មនុស្សស្រីជាច្រើនលួចច្រណែននឹងនាងថែមទៀតផង។

ក្នុងនោះដែរ កាលពីថ្មីៗនេះ តារាស្រីពូកែខាងថ្វីមាត់ អ្នកនាង អែនជី ក៏បានធ្វើការបង្ហោះរូបថតជាច្រើនសន្លឹករបស់ខ្លួន ដែលនៅក្នុងអាងទឹក ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺតារាស្រីរូបនេះ ក៏មិនភ្លេចបង្អួតភាពស៊ិចស៊ីផងដែរ ខណៈពេលនាងលេងទឹកជាមួយនឹងកូនៗ ដោយនាង បានស្លៀកឈុតប៊ីគីនី បញ្ចេញសាច់ និងរូបរាងដ៏ស្លីមរបស់ខ្លួន យ៉ាងស្រស់ស្អាត ទាក់ភ្នែកទស្សនិកជនតែម្ដង ។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញរូបភាពបែបនេះ ក៏មានអ្នកគាំទ្រ បានសរសើរថា អែនជី ពិតជាពូកែថែរក្សា រាង ឲ្យនៅតែស្រស់ស្អាត និងស៊ិចស៊ីដដែល៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖ 

អែនជី
អែនជី
អែនជី
អែនជី
អែនជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]