(ភ្នំពេញ)៖ តារាចម្រៀងល្បីល្បាញ ខាងការសម្លៀកពាក់សិចស៊ី មិនប្រមាណខ្លួន និងសម្បូររឿងអាស្រូវស្នេហា កញ្ញា រតនៈ ពិសី ថ្មីៗនេះ ស្រាប់តែធ្វើរឿងដ៏ភ្ញាក់ផ្អើល និងមានចរិតខុសប្លែកពីមនុស្សដទៃ ដោយហេតុថា តារាស្រីរូបនេះជ្រើសយក ការរំសាយកំហឹង តាមរយៈការថត រូបភាពសិចស៊ីបញ្ចេញដើមទ្រូង បង្ហោះជាសាធារណៈ នៅលើបណ្តាញ សង្គម។

ស្របពេល ដែលមានការថតបង្ហោះ រូបភាពសិចស៊ីសម្ញែងសាច់ដើមទ្រូង ដ៏សខ្ចី និងមូលក្បំពីសំណាក់តារាចម្រៀង រាងមាន់ចែ កញ្ញា រតនៈ ពិសី នៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ បច្ចុប្បន្នក្លាយជាប្រធានបទ គួរឲ្យចាប់អារម្មណ៍ ចំពោះទស្សនិកជន។ មិនតែប៉ុណ្ណោះ នេះក៏អាចជាចេតនារបស់ស្រីស្រស់ រតនៈ ពិសី ដើម្បីដុតចិត្តប្រុសៗ ទៀតផង។

ការរំសាយកំហឹង របស់តារាចម្រៀងសិចស៊ី កញ្ញា រតនៈ ពិសី ដែលបានភ្ជាប់នឹងរូបថតសិចស៊ី ចំហដើមទ្រូងស្ទើរធ្លាយចេញ មកក្រៅនេះដែរ នាងក៏បានពោលបែបនេះថា «លែងខ្វល់ហើយមិត្ដភាពក៏ដោយ ស្នេហាក៏ដោយ..តែធ្វើឲ្យខ្ញុំឆ្អែត ខ្ញុំកាត់ចោលទាំងអស់..!»។ ប៉ុន្តែទោះជាយ៉ាងណា នាងពុំបានសំដៅលើឈ្មោះបុគ្គលណាមួយ ឬកើតចេញពីបញ្ហាអ្វីមួយឲ្យប្រាកដ នោះឡើយ។

បន្ថែមពីលើនេះ តារាស្រីវ័យក្មេង រតនៈ ពិសី បានបញ្ជាក់ថា «មកពីខ្ញុំខឹងពេក ពេលខ្លះក៏ទ្រាំមិនបាន បញ្ចេញខ្លះទៅ មនុស្សយើងពេលខ្លះញ៉ាំបាយខ្លួនឯង ខំរកខ្លួនឯង មិនបាច់ទៅទ្រ អ្នកណាពេកទេ..។ បើមនុស្សនោះ មើលមិនឃើញពីតម្លៃ ឃើញតែប្រយោជន៍ ចំពោះមុខនោះ»។

សូមបញ្ជាក់ថា តារាចម្រៀង រតនៈ ពិសី គិតមកទល់ពេលនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈ មានរយៈពេលជាច្រើនឆ្នាំមកហើយ ខណៈការសាងកេរ្តិ៍ឈ្មោះ និងការគាំទ្រក៏ទទួលបានភាពលេចធ្លោ នៅលើវិស័យមួយនេះ គួរឲ្យកត់សម្គាល់។ កញ្ញា រតនៈ ពិសី ដំបូងឡើយ ត្រូវបានគេដឹងថា នាងជាតារាចម្រៀងស្រស់ស្អាតម្នាក់ វិវឌ្ឍន៍ខ្លួនចេញពីតារាចម្រៀង ប្រចាំក្លឹបកម្សាន្តរាត្រី នាទីក្រុងភ្នំពេញប៉ុណ្ណោះ៕

រតនៈ ពិសី
រតនៈ ពិសី
រតនៈ ពិសី
រតនៈ ពិសី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី