ភ្នំពេញ៖ អ្នកណាៗក៏បានដឹងពី ស្ទីលប្រចាំត្រកូលរបស់តារាចម្រៀងជើងចាស់ លោក សាន ផានិច តែងនិយមលេងស្ទាយ៍សក់ត្រងោល ទុកពុកមាត់តិចៗ ដែលជាស្ទីលមួយ កម្រមានតារាណាធ្វើដូចលោកខ្លាំងណាស់។

ដោយឡែកស្រាប់តែថ្មីៗនេះ តារាសម្ដែងចាស់វស្សា លោក សាវិន ហ្វីលីព បានធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងខ្លាំង ព្រោះតែមិននឹកស្មានថា ក្រោយត្រឡប់ចូលសិល្បៈវិញ តារារូបនេះ បែរជាចម្លងស្ទីលប្រចាំត្រកូលរបស់ម្ចាស់បទ« ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត ទៅវិញ។

ដំណឹងបានធ្វើឲ្យមហាជនជាច្រើន កើតក្ដីចម្ងល់ជាខ្លាំង និងចង់ដឹងពីដើមទងនៃរឿងនេះឲ្យបានច្បាស់ថា យ៉ាងណាឲ្យប្រាកដ។ ឃើញមានការលើកឡើងដូច្នេះ លោក សាន ផានិត មិនបង្អង់យូរ ក៏សម្រេចចិត្តបកស្រាយចម្ងល់ដ៏រសើបនេះ ជាសាធារណៈ ដោយលោកបានរៀបរាប់ថា « សាវិន ហ្វីលីព មិនបានលួចចម្លងស្តាយ៍អាច្ឆរិយៈរបស់ខ្ញុំទេ គឺគាត់បានពិភាក្សា សុំអញ្ញាបណ្ណ័ត្រឹមត្រូវពីខ្ញុំកាលពីខែមុន លេីសពីហ្នឹងខ្ញុំក៏បានជម្រុញឲ្យមិត្តភិក្តលេងស្ទាយ៍ត្រងោលរលោង ពុកម៉ាត់រុយៗដូចគ្នាដែរ»

សារដ៏មានន័យនេះ អាចបញ្ជាក់បានថា លោក សាវិន ហ្វីលីព មិនបានលួចស្ទីលលោក សាន ផានិច ឡើយ។ ផ្ទុយទៅវិញអ្នកទាំង២ក៏បានប្រឹក្សាគ្នាយ៉ាងត្រឹមត្រូវ មុនសម្រេចចិត្តលេងស្ទីលដូចគ្នាបែបនេះ ដូច្នេះសូមកុំឲ្យទស្សនិកជន មានការយល់ច្រឡំលើរឿងមួយនេះបន្តទៀតអី៕

សាររបស់លោក សាន ផានិត
លោក សាន ផានិត
លោក សាវិន ហ្វីលីព
លោក សាវិន ហ្វីលីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត