ជាធម្មតាខ្សាច់នៅតាមមាត់សមុទ្រតែងតែមានពណ៌ ស ឬ.សបែកលឿងបន្តិចបន្តួចទៅតាមស្ថានភាពផ្ទៃដីមាត់សមុទ្រទាំងនោះ។ ប៉ុន្តែការពិតទៅ នៅលើពិភពលោកយើងនេះ មិនមែនមានតែខ្សាច់ពណ៌សធម្មតាដូចដែលយើងបានឃើញរាល់ដងនោះឡើយ គឺមានឆ្នេរខ្សាច់ច្រើនកន្លែងណាស់ដែលមានត្រឹមតែមានទេសភាពស្រស់ស្អាត និងទឹកថ្លាឈ្វង់នោះទេ ថែមទាំងមានដីខ្សាច់ចម្រុះពណ៌គួរឱ្យចង់គយគន់ផងដែរ។

ដូច្នេះទៅតាមដានទេសភាពឆ្នេរខ្សាច់ដែលមានពណ៌ចម្រុះស្រស់ស្អាតជាងគេ ទាំង១២កន្លែងទាំងអស់គ្នា៖

# ឆកសមុទ្រ Horseshoe ប្រទេសប៊ឺមូដា

ឆកសមុទ្រ Horseshoe ភាគខាងត្បូងនៃប្រទេសប៊ឺមូដា គឺជាឆ្នេរដែលស្រស់ស្អាត និងល្បីល្បាញជាងគេមួយកន្លែង។ នោះក៏ដោយសារតែដីខ្សាច់នៅទីនេះសម្បូរទៅដោយបំណែកល្អិតៗនៃសម្បកខ្ចៅខ្យងសមុទ្រ ផ្កាថ្ម និងសារធាតុកាល់ស្យូមកាបូណាត ដែលបានធ្វើឱ្យដីខ្សាច់នេះមានពណ៌ផ្កាឈូកស្រស់ស្អាតចម្លែកប្លែកភ្នែកអម នឹងទឹកសមុទ្រថ្លាឆ្វង់គួរឱ្យចង់ហែលកម្សាន្តលេងផងដែរ។

ឆកសមុទ្រ Horseshoe ប្រទេសប៊ឺមូដា

# ឆ្នេរ Porto Ferro កោះ Sardinia ប្រទេសអ៊ីតាលី

ដីខ្សាច់ដែលមានលាយឡំជាមួយនឹងកម្ទេចកម្ទីថ្មកំបោរ សម្បកខ្ចៅខ្យង និងកំអែលភ្នំភ្លើង បានប្រែក្លាយឱ្យឆ្នេរ Porto Ferro មានដីខ្សាច់ពណ៌ទឹកក្រូចស្រស់ទាក់ភ្នែក ជាមួយនឹងសមុទ្រខៀវស្រងាត់គួរឱ្យចង់ហែលលេងទៀតផង។

ឆ្នេរ Porto Ferro កោះ Sardinia ប្រទេសអ៊ីតាលី

# ឆ្នេរ Papakolea កោះហាវ៉ៃ

កោះហាវ៉ៃ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិចសម្បូរទៅដោយប្រជុំកោះតូចធំដែលពោរពេញទៅដោយទេសភាពឆ្នេរសមុទ្រស្រស់ស្អាតជាច្រើនកន្លែង។ នៅក្នុងនោះផងដែរ មានឆ្នេរសមុទ្រមួយកន្លែងនៅភាគខាងត្បូងមានដីខ្សាច់ពណ៌បៃតងចម្លែកខុសគេ ឈ្មោះថា ឆ្នេរ Papakolea ដែលបានកើតឡើងពីសារធាតុរ៉ែមួយចំនួនពីកម្អែលបន្ទុះភ្នំភ្លើង។

ឆ្នេរ Papakolea កោះហាវ៉ៃ

# ឆ្នេរ Vik ប្រទេសអៀរឡង់

នៅឆ្នេរសមុទ្រ Vik ក្រៅពីមានដុំថ្មតូចធំតម្រាបគ្នាយ៉ាងស្រស់ស្អាតមួយកន្លែងមានឈ្មោះថា Reynisfjara ក្បែរឆ្នេរសមុទ្រហើយ វាក៏មានដីខ្សាច់ពណ៌ខ្មៅដ៏សែនចម្លែកផងដែរ ។ ស្ថានភាពដីខ្សាច់នេះ ត្រូវបានគេរកឃើញថាបណ្តាលមកពីកម្អែលភ្នំភ្លើង Katla បានហូរចាក់ចូលទៅក្នុងទឹកសមុទ្របង្កើតឱ្យមានដីខ្សាច់ដែលមានពណ៌ខ្មៅងងឹត។

ឆ្នេរ Vik ប្រទេសអៀរឡង់

# ឆកសមុទ្រ Kaihalulu កោះ Maui រដ្ឋហាវ៉ៃ

ឆកសមុទ្រ Kaihalulu ត្រូវបានគេស្គាល់ថាស្ថិតនៅភាគខាងអាគ្នេយ៍នៃកោះ Maui គឺជាតំបន់ដែលមានដីខ្សាច់ពណ៌ក្រហមស្រស់។ ដីខ្សាច់ទាំងនេះត្រូវបានគេដឹងថាបានកើតឡើងពីតំបន់ដីក្រហមកំអែលភ្នំភ្លើង (Cinder Cone) មានឈ្មោះថា Ka’uiki Head ទើបបានធ្វើឱ្យដីខ្សាច់នេះមានពណ៌ក្រហមឆើតបែបនេះ។ គួរឱ្យដឹងផងដែរថា ដើម្បីទៅកាន់ទីនេះ អ្នកត្រូវធ្វើដំណើរផ្សងព្រេងជាមួយនឹងស្ថានភាពផ្លូវពិបាកបន្តិច តែពេលទៅដល់ទិដ្ឋភាពនៅជុំវិញប្រាកដជាមិនធ្វើឱ្យអ្នកខកបំណងឡើយ។

ឆកសមុទ្រ Kaihalulu កោះ Maui រដ្ឋហាវ៉ៃ

# ឆកសមុទ្រ Ramla កោះ Gozo ប្រទេសម៉ាល់តា

ឆ្នេរសមុទ្រមេឌីទែរ៉ាណេដ៏ស្រស់ស្អាតនៅលើកោះ Gozo ប្រទេសម៉ាល់តានេះ មានដីខ្សាច់ពណ៌ទឹកក្រូចភ្លឺ (បែកលឿង) យ៉ាងស្រស់ស្អាត ដែលកើតឡើងដោយសារតែដីខ្សាច់តំបន់នេះសម្បូរទៅដោយជាតិដែកខ្ពស់។ ក្រៅឆ្នេរពណ៌ស្រស់បែបនេះ អ្នកអាចទស្សនារូងភ្នំដ៏អស្ចារ្យមួយកន្លែងមានឈ្មោះថា Calypso ដែលនៅក្បែរនេះបានផងដែរ។

ឆកសមុទ្រ Ramla កោះ Gozo ប្រទេសម៉ាល់តា

# ឆ្នេរ Punalu’u កោះហាវ៉ៃ

ដីខ្សាច់ដែលមានពណ៌ខ្មៅក្រិបរបស់ឆ្នេរ Punalu’u ត្រូវបានគេដឹងថាកើតឡើងពីកំអែលភ្នំភ្លើង២កន្លែង គឺភ្នំភ្លើង Mauna Lao និងភ្នំភ្លើង Kilauea (ភ្នំភ្លើងដែលសកម្ម) ដែលបានចាក់ចូលទៅក្នុងទឹកសមុទ្រមួយកន្លែងនេះ។ បន្ថែមពីនេះឆ្នេរនេះក៏ជាកន្លែងរស់នៅរបស់សត្វអណ្តើកដ៏កម្រជិតនឹងផុតពូជ២ប្រភេទដែរគឺ អណ្តើកបៃតង និងអណ្តើក Hawksbill ដែលអាចមើលបាន ថតបាន តែហាមប៉ះពាល់ជាដាច់ខាត។

ឆ្នេរ Punalu’u កោះហាវ៉ៃ

# ឆ្នេរពណ៌ផ្កាឈូក កោះ Harbour ប្រទេស បាហាម៉ាស់

ដីខ្សាច់ដែលមានពណ៌ផ្កាឈូកខ្ចីស្រស់ស្អាតនេះ ស្ថិតនៅក្បែរបណ្តោយឆ្នេអាត្លង់ទិចលើកោះ Harbour ដ៏គួរឱ្យទាក់ទាញមួយកន្លែង។ ពណ៌ខ្សាច់ដ៏ស្រស់ស្អាតទាក់ចិត្តទាំងនេះ បានកើតឡើងពីកម្ទេចសម្បកខ្ចៅខ្យងពណ៌ក្រហមមួយប្រភេទ (Foraminifera) លាយជាមួយនឹងកម្ទេចផ្កាថ្មពណ៌.ស.មួយចំនួន។

ឆ្នេរពណ៌ផ្កាឈូក កោះ Harbour ប្រទេស បាហាម៉ាស់

# ឆ្នេរ Muriwai ទីក្រុង Auckland ប្រទេសនូវែលសេឡង់

មានឆ្នេរខ្សាច់ដែលមានពណ៌ខ្មៅចម្លែកច្រើនកន្លែងណាស់ តែមានតែឆ្នេរ Muriwai មួយកន្លែងនេះទេដែលមានពណ៌ភ្លឺចាំងចែងនោះ។ ខ្សាច់ពណ៌ខ្មៅភ្លឺទាំងនេះបានកើតឡើងពីធាតុផ្សំមួយចំនួនដូចជា ជាតិដែក និងទីតានៀមដែលបានមកពីកំអែលភ្នំភ្លើងបុរាណមួយកន្លែងក្បែរនោះ។

ឆ្នេរ Muriwai ទីក្រុង Auckland ប្រទេសនូវែលសេឡង់

# ច្រាំងសមុទ្រខ្សាច់ក្រហម កោះ Prince Edward ប្រទេសកាណាដា

ស្ថិតនៅលើកោះ Prince Edward ដីខ្សាច់នៅលើច្រាំងទន្លេមួយកន្លែងនេះមានពណ៌ក្រហមស្រស់ស្អាត ដោយសារតែវាសម្បូរទៅដោយសារធាតុដែកអុកស៊ីតយ៉ាងច្រើន។

ច្រាំងសមុទ្រខ្សាច់ក្រហម កោះ Prince Edward ប្រទេសកាណាដា

# ឆ្នេរ Pfeiffer តំបន់ភ្នំ Big Sur រដ្ឋកាលីហ្វ័ញ៉ា

ឆ្នេរសមុទ្រ Pfeiffer មួយកន្លែងនេះគឺជាផ្នែកមួយនៃឧទ្យានព្រៃជាតិ Los Padres ដែលមានសម្រស់ស្រស់បំព្រង រួមជាមួយនឹងខ្សាច់ដែលមានពណ៌ស្ចាយ និងស្វាយបែកក្រហមគួរឱ្យចម្លែក។ ពណ៌ខ្សាច់ទាំងនេះត្រូវបានគែដឹងថាកើតឡើងដោយសារតែដុំថ្មកម្រម្យ៉ាងមានសារធាតុគ្រីស្តាល់ម៉ង់ហ្គាណែសហ្គាណែត (Manganese garnet crystals)។

ឆ្នេរ Pfeiffer តំបន់ភ្នំ Big Sur រដ្ឋកាលីហ្វ័ញ៉ា

# ឆ្នេរ Hyams រដ្ឋ New South Wales ប្រទេសអូស្ត្រាលី

ឆ្នេរខ្សាច់ Hyams បានជាប់ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness World Record ថាជាឆ្នេរខ្សាច់ដែលមានពណ៌ស.ស្គុសស្អាតជាងគេនៅក្នុងលោក ។ ឆ្នេរដ៏ស្រស់ស្អាតបរិសុទ្ធមួយនេះជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការដើរកម្សាន្ត មុជទឹក និងការជិះទូកផងដែរ។

ឆ្នេរ Hyams រដ្ឋ New South Wales ប្រទេសអូស្ត្រាលី

ចុះមិត្តអ្នកអានចង់ទៅលេងឆ្នេរខ្សាច់មួយណាដែរ?  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]