សឹង្ហបុរី ៖ កញ្ញា ចាន់ ស្រីរ័ត្ន និងកញ្ញា សាន សុម៉ាលី សុទ្ធសឹងតែជាតារាសម្ដែងស្រី ដែលមានរូបសម្រស់ ស្រស់ស្អាត និងមានភាពប៉ិនប្រសព្វ នៅក្នុងការសម្ដែង ហើយអ្នកទាំងពីរ ក៏ប្រឡូកក្នុងវិស័យសិល្បៈនេះ យូរណាស់មកហើយ បើគិតមកទល់ពេលនេះ ប្រជាប្រិយភាព ក៏កាន់តែល្បី រីឯអ្នកគាំទ្រក៏មានច្រើនឡើងៗផងដែរ។

ជាការពិតណាស់ នាមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្ដែងស្រីទាំង២ដួងនេះ ហាក់មានការមមាញឹកគួរសមផងដែរ ជាមួយនឹងការងារសិល្បៈរបស់ខ្លួន។

ប៉ុន្តែយ៉ាងណាមិញ ស្រាប់តែកាលពីថ្មីៗនេះ គេបានឃើញថា តារាសម្ដែងស្រី កញ្ញា ចាន់ ស្រីរ័ត្ន បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលក្នុងរូបនោះផងដែរ គឺនាងកំពុងតែស្ថិតនៅក្នុងសឹង្ហបុរី ជាមួយនឹង កញ្ញា សាន សុម៉ាលី ផងដែរ។

ជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនរឹតតែមានការចាប់អារម្មណ៍ខ្លាំងនោះ គឺក្នុងដំណើរកម្សាន្ត នៅប្រទេសដ៏ស៊ីវីល័យមួយនេះដែរ តារាស្រីទាំង២ដួងនេះ បានប្រើប្រាស់ជីវិតឯកជនរបស់ខ្លួន ដើរទិញទំនិញប៊េ្រនៗជាច្រើន ដោយមានតម្លៃថ្លៃៗមិនធម្មតានោះទេ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្នុងនោះក៏មានប្រិយមិត្ត អ្នកគាំទ្រជាច្រើន បានជូនពរអ្នកទាំងពីរ ឲ្យធ្វើដំណើរកម្សាន្តដោយរីករាយ និងប្រកបដោយសុវត្ថិភាពផងដែរ ៕

សូមទស្សនាកម្រងរូបភាពទាំងអស់គ្នា៖

ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី
ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី
ចាន់ ស្រីរ័ត្ន 
សាន សុម៉ាលី
ចាន់ ស្រីរ័ត្ន 
ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី
ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី
ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី
ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី
ចាន់ ស្រីរ័ត្ន និងសាន សុម៉ាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ ស្រីរ័ត្ន