ភ្នំពេញ៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នៅតែរក្សាបានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ខ្លួន បើទោះបីជាប្រឡូកក្នុងវិស័យសិល្បៈចម្រៀងមួយនេះ អស់រយៈពេលជិត១០ឆ្នាំហើយក៏ដោយក្ដី។

ជាក់ស្ដែង បើងាកទៅចាប់អារម្មណ៍ពីជីវិតឯកជន របស់តារាប្រុសរូបនេះវិញ បើទោះបីជានាពេលបច្ចុប្បន្ន រូបលោកមិនទាន់លេចលឺដំណឹងស្នេហាជាមួយនឹងនារីណាម្នាក់ក៏ដោយ ប៉ុន្តែលោកហាក់រីករាយ នឹងជីវិតដ៏ឡូយឆាយ ដែលមិនចាញ់តារាផ្សេងៗនោះឡើយ។

ជាការពិត ជីវិតឯកជនរបស់តារាចម្រៀង លោក សុគន្ធ ថេរ៉ាយុ ពិតជាមានភាពហាយសូរ និងទាន់សម័យមិនធម្មតានោះទេ ដោយសម្ភារៈប្រើប្រាស់របស់លោកវិញ មិនថាកាបូប សម្លៀកបំពាក់ ទួរស័ព្ទ ឬរថយន្ត គឺសុទ្ធសឹងតែជារបស់ប្រ៊េនៗ ម៉ាកល្បីៗ ដែលមានតម្លៃថ្លៃទាំងអស់ ដោយក្នុងនោះដែរ តារាប្រុសរូបនេះ ក៏ធ្លាប់ចំណាយលុយជាច្រើន ដើម្បីធ្វើដំណើរកម្សាន្តក្រៅប្រទេស ជាលក្ខណៈផ្ទាល់ខ្លួនផងដែរ។

ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ សូម្បីទ្រនំដែល តារាប្រុសរូបនេះ ស្នាក់នៅជាប្រចាំក៏ជាផ្ទះវីឡាធំស្កឹមស្កៃ មិនចាញ់តារាជំនាន់គ្នានឹងលោកប៉ុន្មាននោះដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ
សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ