ភ្នំពេញ៖ អតីតតារាសម្តែងដ៏ល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា បានស្ងាត់ពីសិល្បៈឈឹង ក្រោយពីអ្នកនាងចាប់ដៃគ្នារៀបការ ជាមួយលោក សាពូន មីដាដា ដោយសុខចិត្តសំងំសាងគ្រួសារ យ៉ាងមានសុភមង្គល រហូតទទួលបានចំណងដៃកូនៗដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់ ដល់ទៅ២រូបទៀតផង។

យ៉ាងណាមិញ ទោះបីជាអ្នកនាង ផ្អាកឈប់ពីសិល្បៈក៏ពិតមែន តែចំពោះការរស់នៅប្រចាំថ្ងៃរបស់តារាសម្ដែងរូបនេះ តែងត្រូវបានមហាជនតាមដាន ចាំមើល មិនដាច់ពីក្រសែភ្នែកឡើយ ។

ជាក់ស្ដែង កាលពីម្សិលមិញនេះដែរ នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកម្ដាយសម័យថ្មីរូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយកូនស្រីសំំណព្វចិត្ត ដែលមានការរៀបចំខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតសម្លៀកបំពាក់ដូចគ្នា ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍នឹងសម្រស់ម្ដាយកូនពួកគេជាខ្លាំង។

គួររម្លឹកដែរថា ជារឿយៗអ្នកនាង សឿ សុធារ៉ា តែងតែផុសរូបជាលក្ខណៈគ្រួសារលើបណ្ដាញសង្គម ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងខ្លួន ជាមួូយហ្វេនដែលជាអ្នកគាំទ្រអ្នកនាងផងដែរ៕

សឿ សុធារ៉ា និងកូនស្រី
សឿ សុធារ៉ា និងកូនស្រី
សឿ សុធារ៉ា និងកូនស្រី
សឿ សុធារ៉ា និងកូនស្រី
សឿ សុធារ៉ា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា