ភ្នំពេញ៖ ទោះបីជាមិនបានទទួលពានរង្វាន់យ៉ាងណាក្តី តែបេក្ខភាពThe Voice Kids រដូវកាលទី១ ប្អូនស្រីអ៊ុក សុវណ្ណារី ក៏មានឈ្មោះល្បី និងសមត្ថភាពខ្លាំង នៅក្នុងការច្រៀងមិនចាញ់តារារាមច្បងដទៃ រហូតទទួលបានអ្នកគាំទ្រជាច្រើនផងដែរ។

ដោយសារតែសមត្ថភាពដ៏ល្អមួយនេះ បានធ្វើឲ្យតារាវ័យក្មេងរូបនេះបានលេចមុខនៅក្នុងកម្មវិធី ការប្រគុំតន្ត្រីជាច្រើន រហូតធ្វើឲ្យនាងមានភាពមមាញឹកខ្លាំងរកពេលសម្រាកពុំចង់បាន លើសពីនេះនាងក៏ជាក្មេងស្រីម្នាក់ ដែលមានមនុស្សជាច្រើនពេញចិត្ត។

ជាក់ស្តែង កាលពី៣ឆ្នាំមុននេះ តារារូបនេះល្បីថាមានសមត្ថភាពខ្លាំង ផ្នែកចម្រៀងដែលមានសម្លេងពីរោះ ដូច្នោះក៏បានធ្វើឲ្យក្រុមការងារ ខ្មែរឡូត ចុះទៅសាកសួរចង់ដឹងពីស្ថានភាពរបស់ប្អូនស្រីផ្ទាល់ និងបានផ្តិតយករូបភាពជាច្រើនសន្លឹក។ នៅក្នុងនោះដែរ ឃើញថាប្អូនស្រីពិតជាស្រស់ស្អាតតាំងពីក្មេង ជាមួយនឹងការតែងខ្លួនបែបសាមញ្ញ ពោលគឺនាងមានសម្រស់ស្អាត តាមបែបវ័យក្មេង។

តែបើងាក មកមើលសម្រស់របស់តារាវ័យក្មេងរូបនេះ នាពេលបច្ចុប្បន្នវិញម្តង ឃើញថាប្អូនកាន់តែស្អាតឡើងៗ ជាមួយនឹងមុខមាត់តាមបែបធម្មជាតិ ចេះលេងខ្លួនច្រើនជាងមុន ជាពិសេសពេលឡើងឆាកម្តងៗតែងតែស្រស់ស្អាតជានិច្ច។

ក្រោយពីបានឃើញរូបភាពចាស់ៗរបស់ ខ្មែរឡូត ដែលបង្ហាញពីសម្រស់តារារូបនេះកាលមិនទាន់ចូលសិល្បៈ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ដោយមិននឹកស្មានថានាងផ្លាស់ប្តូរច្រើនបែបនេះសោះ៕

ចង់ជ្រាបច្បាស់សូមទស្សនា រូបភាពខាងក្រោមនេះ៖ 

អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី
អ៊ុក សុវណ្ណារី កាលពីក្មេង
អ៊ុក សុវណ្ណារី កាលពីក្មេង
អ៊ុក សុវណ្ណារី កាលពីក្មេង
អ៊ុក សុវណ្ណារី កាលពីក្មេង
អ៊ុក សុវណ្ណារី កាលពីក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី