ភ្នំពេញ៖ ប្អូនប្រុសបង្កើតរបស់តារាសម្តែងជើងចាស់ ដ៏មានប្រជាប្រិយភាពអ្នកនាងចនច័ន្ទ លក្ខិណា បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាមៗ គឺលោកចន ច័ន្ទតារា ធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាគ្រួសារមានការព្រួយបារម្ភមិនស្ទើនោះទេ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានគេបានបង្ហើបថាប្អូនប្រុសរបស់តារារូបនេះ ចូលមន្ទីរពេទ្យភ្លាមៗនោះ គឺដោយសារតែការខិតខំធ្វើការខ្លាំងពេក សម្រាកមិនសូវបាន ធ្វើឲ្យឡើងសម្ពាធឈាមខ្ពស់ និងចេះតែឈឺក្បាលខ្លាំង ដូច្នោះហើយទើបធ្វើឲ្យលោកក្លាយទៅជាបែបនេះ។

ក៏ប៉ុន្តែដោយសារតែខិតខំទាំងនេះរបស់បងប្អូនរបស់នាង ទើបធ្វើឲ្យគ្រួសារមានជីវភាពធូរធារខ្លាំងរហូតមកទល់នឹងបច្ចុប្បន្ននេះផងដែរ។ យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នោះបានធ្វើឲ្យគ្រួសារ ក៏ដូចជាអ្នកគាំទ្រមានការព្រួយបារម្ភ ជាមួយនឹងស្ថានភាពលោក។

តែមកទល់នឹងពេលនេះឃើញថា ប្អូនប្រុសរបស់នាងហាក់ដូចជាធូរស្បើយវិញហើយ ស្របពេលដែល អ្នកលេងបណ្តាញសង្គមជាច្រើនជូនពរលោក៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចន ច័ន្ទតារា
ចន ច័ន្ទតារា
ចន ច័ន្ទតារា និងបងស្រី
ចន ច័ន្ទតារា នៅក្នុងមន្ទីរពេទ្យ
ចន ច័ន្ទតារា នៅក្នុងមន្ទីរពេទ្យ
ចន ច័ន្ទតារា នៅក្នុងមន្ទីរពេទ្យ
ចន ច័ន្ទតារា នៅក្នុងមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា