ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបច្បាស់មកហើយថា តារាចម្រៀងលោក ប៊ុត សីហា កាលពីមួយរយៈមុននេះ បានជួបប្រទះនឹងរឿងអាស្រូវមួយចំនួន ដែលធ្វើឱ្យលោកផ្ទុះកក្រើកយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ប៉ុន្តែទោះបីជាជួបរឿងអាក្រក់នៅក្នុងវិស័យសិល្បៈក៏ពិតមែន ក៏តារាចម្រៀងរូបនេះ នៅតែព្យាយាមជំនះរាល់បញ្ហាដែលប្រឈមមុខទាំងឡាយដែរ ថែមទាំងបានចេញ​បទចម្រៀងច្រៀងរៀបរាប់ពីជីវិតពិតៗរបស់ខ្លួន ដើម្បីបម្រើអារម្មណ៍ទស្សនិកជ​ន​ អ្នកគាំទ្រទៀតផង។

មិនតែប៉ុណ្ណោះ លោក ក៏បានតាំងចិត្តយ៉ាងមុតមាំ ប្រកាន់ជំហរមិនដើរចេញពីវិថីសិល្បៈឡើយ  បើទោះជាកន្លងមកខ្លួនធ្លាប់ទទួលរងការប្រមាទ រិះគន់ពីអ្នកជុំវិញខ្លួនច្រើនយ៉ាងណាក៏ដោយ។ ក្នុងនោះម្ចាស់បទ«កូនខុសហើយម៉ែ» រូបនេះក៏បានពោលពាក្យប៉ុន្មានឃ្លា បង្កប់ដោយរយលានអត្ថន័យលើផេកផ្លូវការរបស់ខ្លួនថា៖ « ជីវិតអ្នកចម្រៀងជួនត្រូវគេដៀលប្រមាទគេរិះគន់វាមិនងាយស្រួលទេតែខ្ញុំនៅតែបន្តទៅមុខទៀតព្រោះវាជាការសុបិន្តរបស់ខ្ញុំតាំងពីតូច។»

គួររម្លឹកដែរថា លោក ប៊ុត សីហា បច្ចុប្បន្នកំពុងតែព្យាយាម មកសាងកេរ្តិ៍ឈ្មោះក្នុងសង្គម ដោយកំពុងសំងំធ្វើ MV ចម្រៀងថ្មីៗ សម្រាប់កំដរអារម្មណ៍ទស្សនិកជន   ចំណែកឯការងារសង្គមជួយកុមារខ្វះខាតវិញ ក៏មានលេចមុខលោក ជារឿយៗផងដែរ ហើយទង្វើនេះ ត្រូវបានធ្វើឲ្យអ្នកគាំទ្រជាច្រើន នាំគ្នាកោតសរសើរលោកជាខ្លាំងផងដែរ៕

ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា