(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ កវីនីពន្ធបទចម្រៀង ឲ្យផលិតកម្មថោន លោក យឹម តាស្រង់ បានបង្ហើបឲ្យដឹង ពីកន្លែងដែលលោកបានចាប់ផ្ដើមនិពន្ធបទចម្រៀង ធ្វើ Melody ឬបទភ្លេង នៃបទចម្រៀង មួយបទមានចំណងជើងថា «ចាំបាត់ៗ» ដែលជាការបកស្រាយ ដោយតារាចម្រៀងប្រុសសំឡេងស្អក លោក ខេម។ យ៉ាងណាមិញកវីនិពន្ធ យឹម តាស្រង់ បានបង្ហើបថា កន្លែងនិពន្ធបទ «ចាំបាត់ៗ» គឺនៅអំឡុងពេលដែលលោកទៅដើរកំសាន្ត ស្រូបយកខ្យល់អាកាស បរិសុទ្ធ នៅឯទីជនបទ ពោលគឺនៅកន្លែងខ្យងស្ងោរ មុខប្រាសាទភ្នំរាប ហើយលោកក៏បានសំឡឹងមើលទៅ ឃើញសុទ្ធផ្នូរខ្មោចចិនយ៉ាងច្រើន ស្រាប់តែធ្វើឲ្យលោក នឹកឃើញសរសេរពាក្យ ចាំបាត់ៗ តែម្ដង។

ជាក់ស្ដែងកវីនិពន្ធ លោក យឹម តាស្រង់ បានសរសេររៀបរាប់ ដោយបង្ហោះនៅក្នុងគណនីរបស់ខ្លួនថា «ខ្ញុំនឹកឃើញធ្វើ Melody និងសរសេរប៉ារ៉ូលបទនេះ នៅកន្លែងខ្យងស្ងោរមុខវត្ត ប្រាសាទខាងភ្នំរាប យើងហ្នឹង! ពេលនោះអារម្មណ៍នឹកឃើញ ក៏ទាញទូរស័ព្ទមកថតសំឡេង ជាមេឡូឌីចោលមួយ ហើយប៉ារ៉ូល ពេលនោះសរសេរចេញតែក្បាល បានតែបន្តិចរួចក៏យកមកផ្ទះ សរសេរបញ្ចប់ន័យ»។

លោក យឹម តាស្រង់ បានបន្ថែមទៀតថា «កន្លែងខ្យងនោះ មើលពីលើរោងកំពុងញុំា ទៅខាងមុខគឺសុទ្ធតែផ្នូរខ្មោចចិន ដល់ខាងក្រោយមានវាលស្រែខ្លះៗ ចំណែកភ្នែកខ្ញុំអើតទៅផ្នូរខ្មោចសោះ បែរជានឹកឃើញសរសេរចាំបាត់ៗ អីណាណោះវិញ ពេលខ្លះគិតភ្លាវ»។

គួរបញ្ជាក់ថា បទ «ចាំបាត់ៗ» ជាបទចម្រៀងមនោសញ្ចេតនាមួយបទ ទទួលបានការចាប់អារម្មណ៍ នឹងមានសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់ប្រិយមិត្តទស្សនិកជន ជាច្រើន ទោះបីបទចម្រៀងនេះ បានចេញ៕

យឹម តាស្រង់
យឹម តាស្រង់
សារ យឹម តាស្រង់

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម