ភ្នំពេញ)៖ តារាចម្រៀងប្រុស រូបរាងសង្ហា លោក ថេណា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង Original Song តែងតែនិពន្ធនូវបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួនផ្ទាល់ ដោយមិនចម្លងពីបទបរទេស និងទទួលបាននូវការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ពិសេសគឺមិត្តៗយុវវ័យ ពេលបញ្ចេញចម្រៀងផ្សេងៗ នៅលើបណ្ដាញសង្គមម្ដងៗ។ យ៉ាងណាមិញ កាលពីពេលថ្មីនេះ លោកក៏បានបញ្ចេញចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធថ្មីមួយបទទៀត មានចំណងជើងថា «Lunar Life» កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីទស្សនិកជន ក្រោយស្ងប់ស្ងាត់ មិនសូវមានបទចម្រៀងចេញ។

ជាការពិតណាស់ ចំពោះបទចម្រៀង របស់តារាចម្រៀង Original Song ដែលមានសំឡេងស្រទន់ ពីរោះរណ្ដំ ក្រអួនក្រអៅចិត្តរបស់ លោក ថេណា មានចំណងជើងថា «Lunar Life» ហាក់មានអត្ថន័យចាក់ដោត ខ្លាំងមែនទែន ហើយក៏ជាចំណីអារម្មណ៍ប្លែកមួយបែបទៀត សម្រាប់បទនេះ ពោលគឺចម្រៀងមួយបទនេះ ច្រៀងរៀបរាប់ពីជីវិតរបស់ព្រះច័ន្ទ កំពុងក្លាយជា ចំណីអារម្មណ៍ថ្មី សម្រាប់អ្នកស្តាប់តែម្ដង។

គួរបញ្ជាក់ថា បទចម្រៀងរបស់ លោក ថេណា ត្រូវបានគេសង្កេតឃើញថា ហាក់មានភាពលេចធ្លោខ្លាំង មិនចាញ់តារាដទៃៗទៀតឡើយ ខណៈថ្មីៗនេះ បទ «Lunar Life» ដែលបាន បង្ហោះចូលទៅក្នុងបណ្ដាញសង្គម ចេញមិនទាន់បានប៉ុន្មានផង ក៏មានអ្នកចូលមើលយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅហើយ៕

ថេណា
ថេណា
ថេណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថេណា