កូរ៉េខាងត្បូង៖ វិស័យចម្រៀងKpop មានរឿងជាច្រើនដែលអស្ចារ្យ និងធ្វើឲ្យគ្រប់គ្នារំភើបចិត្ត ដោយមានទាំងភាពស្រស់ស្អាត និងរចនាបទនៃតន្រ្តីចេញមកបានល្អៗ ប៉ុន្តែក្នុងនោះ វិស័យKpop ក៏បានធ្វើឲ្យគ្រប់គ្នាស្មុគស្មាញ ធុញទ្រាន់ ជាមួយនឹងទម្លាប់ប្លែកៗផ្សាភ្ជាប់ ជាមួយនឹងវិស័យមួយនេះផងដែរ។

ខាងក្រោមនេះគឺជាទម្លាប់ដ៏អាក្រក់បំផុតរបស់វិស័យKpop ដែលគ្រប់គ្នាបដិសេធមិនបាន៖

១. ស្ទាយ៍Cute Cute

មកទល់ពេលនេះ គ្រប់គ្នាមិនអាចបដិសេធបានឡើយថា ភាគច្រើនវិស័យKpop ឬនិយាយឲ្យចំថា វប្បធម៌Kpop គឺមិនអាចកែប្រែបាននោះឡើយ ទៅលើស្ទាយ៍Cute គួរឲ្យស្រលាញ់ ទាំងMV ចម្រៀង អត្តចរិត កាយវិការ និងការបញ្ចេញសម្លេងរបស់តារាទាំងនេះ តែងតែបញ្ចូលនៅភាពCuteនេះជានិច្ច។

២. កែរូបថតឲ្យ ស

រាល់ពេលដែលថតរូបតារាKpopម្តងៗ អ្នកគាំទ្រតែងតែប្រកាន់ខ្ជប់ទៅនឹងគោលការណ៍ “White Washing” ពោលគឺបើទោះបីជាពួកគេថតរូបតារាទាំងនោះ ឃើញសម្បុរស្រអែមឬខ្មៅយ៉ាងណាក៏ដោយ ក៏ពួកគេត្រូវតែកែរូបភាពទាំងនោះ ឲ្យសស្អាតតែម្តង។

៣. សម្បូរកម្មវិធីប្រកួតសមត្ថភាព

សព្វថ្ងៃនេះ យើងសង្កេតឃើញថា ស្ថានីយ៍ទូរទស្សន៍កូរ៉េភាគច្រើន បានខំប្រឹងប្រជែងគ្នា បង្កើតនូវកម្មវិធី ប្រឡងប្រកួតសមត្ថភាពទេពកោសល្យសិល្បៈជាច្រើនជាប់ៗគ្នា ដូចជាកម្មវិធី “Produce 101” ឬ “Idol School” ជាដើម។

៤. បទចម្រៀងចង្វាក់ «Tropical House»

មួយរយៈចុងក្រោយនេះ មានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិនៅលើអ៊ិនធឺណិត ដោយបានបង្ហាញថាពួកគេពិតជាធុញទ្រាន់ខ្លាំងមែនទែន ជាមួយនឹងចង្វាក់«Tropical House» នេះ។ ហើយភាគច្រើន គេពេញនិយមប្រើចង្វាក់នេះនៅក្នុងបទចម្រៀង នាពេលរដូវក្តៅតែម្តង ដោយសារតែវាមានលាយ នឹងសម្លេងស្គរ និងសម្លេងជាច្រើនទៀតផងដែរ។

៥. បង្ខំឲ្យធ្វើ Cute

អ្នកនិយមលេងអ៊ិនធឺណែតស្ទើរតែទូទៅពិភពលោក កំពុងតែចាប់ផ្តើមទ្រលាន់ជាមួយនឹង កម្មវិធីកម្សាន្តជាច្រើន ដែលបង្ខំឲ្យតារាKpop ធ្វើកាយវិការCute ឬគេហៅថា “aegyo” ទាំងដែលពេលខ្លះតារាទាំងនោះមិនចង់ធ្វើក៏ដោយ។

៦. សាររិះគន់ជេរប្រទិច

អាចនិយាយបានថាជាទម្លាប់ដ៏សែនអាក្រក់មួយរបស់អ្នកគាំទ្រ Kpop មួយភាគធំ ហើយមនុស្សស្ទើរតែទូទាំងពិភពលោកក៏បានដឹងពីរឿងមួយនេះផងដែរ។ រាល់ពេលដែលអ្នកគាំទ្រទាំងនោះ មិនចូលចិត្តតារារូបណា ពួកគេតែងតែប្រមូលផ្តុំគ្នាជាក្រុម រួចបង្កើតជាសាររិះគន់ជេរប្រទិច ឬបង្កើតពាក្យចចាមអារ៉ាម។ល។ ព្រោះតែរាលដាលនិងមិនអាចទ្រាំមើលបាន ក៏មានអ្នកគាំទ្រមួយបក្សផ្សេងទៀត ក៏បានប្រមូលផ្តុំគ្នា បង្កើតជាក្រុម “Stand” ដើម្បីឆ្លើយតបទៅវិញនិងការពារតារាដែលពួកគេស្រលាញ់ផងដែរ។

៧. អ្នកគាំទ្រប្រឆាំងមិនឲ្យតារាមានសង្សារ

គ្រប់គ្នាតែងតែជួបនូវទម្លាប់ដ៏អាក្រក់មួយនេះ វាហាក់បីដូចជាជ្រុលហួសហេតុពេក ដែលអ្នកគាំទ្រមិនអនុញ្ញាតិឲ្យ តារាKpop ដែលជាIdol របស់ពួកគេមានស្នេហា ទាំងដែលវាគឺជារឿងឯកជនរបស់បុគ្គលម្នាក់ៗសោះ។ កន្លងមកក៏ធ្លាប់មានព័ត៌មានជាច្រើន បានចុះផ្សាយផងដែរ ទាក់ទងទៅនឹងតារាKpop មួយចំនួនបានបង្ខំចិត្តបែកគ្នា ឬបាត់បង់ការងារសិល្បៈ ដោយសារតែការប្រឆាំងរបស់អ្នកគាំទ្រផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]