ខេត្តកណ្តាល ៖ នារី​ម្នាក់​បែកពពុះមាត់​ស្កុល​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​តូចចិត្ដ​នឹង​វាស​នា យក​ថ្នាំ​បំពុល​កុក​លាយ​ជាមួយ​ទឹក​ផឹក​ធ្វើ​អត្ដឃាត​កាលពី​វេលា​ម៉ោ​៤​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៤ មីនា នៅ​ភូមិ​ត្រ​ញំ​ង​សំព័រ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។

នារី​គិត​ខ្លី​ផឹ​ក​ថ្នាំ​បំពុល​កុក​ធ្វើ​អត្ដឃាត​​ឈ្មោះយ៉ុ​ង ជិន​រី អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​កើត​ហេតុ​ខាងលើ ត្រូវ​ក្រុម​គ្រួសារឱ្យ​បង្ហើប​ឱ្យ​ដឹង​ថា នាង​ជា​កូនច្បង​នៅ​ក្នុង​គ្រួសារនាង​មាន​ជំងឺ​ហង់​សិន តាំងពី​តូច​មក​ម៉្លេះ ហើយ​ម្ដាយ​បាន​យក​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អង្គការ​នៅ​កៀន​ឃ្លាំង​​ដោយ​​នៅ​សម្រាក​ទីនោះ​រយៈពេល​២​ខែ​​ ក្រោយ​​មក​​ក៏​សុំ​គ្រូពេទ្យ​ចេញ​ទៅ​ផ្ទះ​វិញ ដោយ​គ្រូពេទ្យ​បើក​ថ្នាំ​ឱ្យ​លេប​តាម​កាល​កំណត់។ ដោយ​​​​​​​​​​សារ​តែ​ឪពុកម្ដាយ​រវល់​មិន​បាន​មើលថែ​កូន​ដិត​ដល់​គ្រាន់​តែ​ប្រាប់​ឱ្យ​កូន​លេបថ្នាំ កូន​មិន​បាន​លេប​ទេ​យក​ថ្នាំ​​បោះ​ចោល​អស់ ទើប​ធ្វើ​ឱ្យ​ជំងឺ​នោះ​មិន​បានជា​សះស្បើយ​ ។ ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា រហូត​ដល់​ធំ​ពេញ​រូប​នាង​​​​​​​​​​មិន​អាច​ទៅ​ធ្វើការ​ខាង​ក្រៅ​​​នៅ​តែ​ក្នុង​​ផ្ទះ ចំណែក​ប្អូន​ៗ​​ទៅ​ធ្វើការ​រោងចក្រ​បាន​ប្រាក់ខែ​ឱ្យ​​បង​​ស្រី​គ្រប់​គ្រង​ទុកដាក់​​តែ​មិន​ឃើញ​សល់​លុយ​ប្អូន​បាន​ស្ដី​បន្ទោស​ថា ​បង​ចាយវាយ​ខ្ជះខ្ជាយ ធ្វើ​ឱ្យ​នាង​តូច​ចិត្ដ​នឹង​ជីវិត ទើប​​សម្រេចចិត្ដ​យក​ថ្នាំ​បំពុល​កុក​ដែល​ឪពុក​ព្យួរ​ទុក​នៅ​ជញ្ជាំង​ផ្ទះ​​លាយជាមួយ​ទឹក​កូរ​ផឹក​តែ​ម្តងទៅ។

ក្រោយ​ពេល​ក្រុម​គ្រួសារ​ដឹង​ថា ​នាង​ផឹកថ្នាំ​បំពុល​កុក​ក៏​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ប៉ុន្ដែ​នាង​បែកពពុះមាត់​ខ្លាង​ពេក​ក​ន្ទ្រា​ក់ដៃ កន្ទ្រាក់ជើងក៏​បញ្ជូនបន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ។ ឥឡូវ​​បាន​ធូរស្រាល​រួច​ផុត​ពី​សេច​ក្ដីស្លាប់​ហើយ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]