ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនច្បាស់ជាចង់ជ្រាប ពីស្ថានភាពរបស់តារាសម្តែងជើងចាស់លោក យូ ឌីស្កូ ក្រោយពីលោកបានវះកាត់ក្រលៀន ដោយជោគជ័យនៅប្រទេសឥណ្ឌា។

យ៉ាងណាមិញ បន្ទាប់ពីតារាសម្តែងរូបនេះ បានមកដល់ប្រទេសកម្ពុជាវិញភ្លាម លោកត្រូវបានទូរទស្សន៍ CNC អញ្ជើញលោកឡើងកម្មវិធីដើម្បីសំណេះសំណាលខ្លះៗ អំពីស្ថានភាពរបស់លោក មុននឹងក្រោយបន្ទាប់ពីផ្លាស់ប្តូរក្រលៀនដោយជោគជ័យ។

ក្នុងនោះដែរ គេសង្កេតឃើញថា ទឹកមុខរបស់លោក យូ ឌីស្កូ ហាក់មានភាពស្រស់ស្រាយជាងមុន ក៏ប៉ុន្តែលោកត្រូវបានគ្រូពេទ្យតម្រូវឲ្យពាក់ម៉ាស់ជាប្រចាំ ព្រោះថាលោកអាចនឹងងាយឆ្លងជំងឺនៅពេល ដែលនៅក្បែរមនុស្សយ៉ាងច្រើនបែបនេះ។

បន្ថែមពីនេះទៅទៀត ដោយយោងតាមសំនួររបស់ពិធីករ លោក យូ ឌីស្កូ បានបញ្ជាក់បន្ថែមថា សព្វថ្ងៃលោកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការថែទាំសុខភាព ទាំងការញ៉ាំ និងការគេង។ ហើយមិនត្រឹមតែប៉ុណ្ណោះ ការវះកាតប្តូរក្រលៀននេះ លោកបានចំណាយអស់ទឹកប្រាក់ជាង៥ម៉ឺនដុល្លារ ព្រមជាមួយការស្នាក់នៅផងដែរ។

លើសពីនេះ លោកបាននិយាយតែងទឹកសប្បាយរីករាយថា លោកនឹងអាចប្រែជាមានសាច់មានឈាមដូចកាលពីមុនវិញ ក្នុងរយៈពេល៤ខែទៀត នេះបើតាមសម្តីគ្រូពេទ្យ ហើយបើសិនជាមានលទ្ធភាពលោកនឹងអាចទៅពិនិត្យក្រលៀនរៀងរាល់១ឆ្នាំម្តង នៅប្រទេសឥណ្ឌាផងដែរ។

ទោះជាយ៉ាងណាក្តី ផ្អែកលើការសម្ភាសន៍របស់លោក យូ ឌីស្កូ នៅក្នុងកម្មវិធីនោះ ពិតជាធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាមហាជនរំភើបចិត្តខ្លាំងមែនទែន ព្រោះថាពេលនេះលោកបានជាសះស្បើយពីជំងឺហើយ ហើយក៏សង្ឃឹមថាតារាសម្តែងរូបនេះ នឹងអាចបង្ហាញមុខក្នុងការងារសិល្បៈក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

យូ ឌីស្កូ
យូ ឌីស្កូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូ ឌីស្កូ