ភ្នំពេញ៖ ប្រហែលជាអ្នកបានស្គាល់រួចមកហើយ ពីតារាសម្តែងស្រីវ័យក្មេង ទើបតែប្រឡូកក្នុងសិល្បៈ ហើយនាពេលបច្ចុប្បន្ននេះ រូបនាង ក៏មានសន្ទុះទីផ្សារសិល្បៈខ្លាំងជាទីបំផុត ក្រោយពីថតសម្តែង បទចម្រៀងមួយបទ ជាមួយនឹង លោក នីកូ។

ភាពល្បីល្បាញបានមកនេះ ក៏គួបផ្សំ ពីសមត្ថភាព និងរូបសម្រស់របស់នាងផងដែរ ដែលមានមុខមាត់ស្រស់ស្អាតខ្លាំងបែបជាកូនកាត់។ អ្វីដែលមិននឹកស្មានដល់នោះ គឺស្តេឡា ជាកូនកាត់ ខ្មែរ ប៊ុលការី ដែលម្តាយនាង ជាជនជាតិខ្មែរ និងឪពុក ជាជនជាតិ ប៊ុលការី ហើយជាពិសេស ទាំងឪពុកម្តាយនាង គឺស្រស់ស្អាត ស្រស់សង្ហា មិនធម្មតាឡើយ ដូច្នេះបើ ស្តេឡា មិនស្អាត ទើបជារឿងចម្លែក។

គួរបញ្ជាក់ផងដែរថា សម្រស់របស់ ស្តេឡា ត្រូវអ្នកគាំទ្រ មានការពេញចិត្ត ជាមួយនឹង ទម្រង់មុខដូចជានាងបែបនេះណាស់ ដែលមើលទៅ ដូចជាលក្ខណៈមុខ បែបគួរឲ្យស្រលាញ់ (Baby Face) យ៉ាងដូច្នោះដែរ៕

ពិតជាចង់ដឹងខ្លាំងណាស់មែនទេ ថាតើម្តាយឪពុកនាង មុខមាត់បែបណា បានកូនស្អាតខ្លាំងម្ល៉េះ តោះតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា៖

ស្តេឡា
ស្តេឡា
ស្តេឡា
ស្តេឡា
ម្តាយស្តេឡា
ម្តាយស្តេឡា
ម្តាយស្តេឡា
ឪពុកស្តេឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]