បរទេស៖ បើអ្នកជា Fan ចូលចិត្តស្រាវជ្រាវទូរសព្ទ កុំព្យូទ័រ ឬឧបករណ៍គ្រឿងអេទ្បិចត្រូនិកផ្សេងៗ អ្នកប្រាកដជាស្គាល់ឆានែលដ៏ល្បីមួយក្នុងចំណោមឆានែលផ្សេងៗទៀតនៅលើ Youtube មានឈ្មោះថា “Unbox Therapy” ដែលមានចំនួន subscribers លើសពី ១២ លាននាក់ និងចំនួនទស្សនា Video របស់គាត់ប្រមាណ ២,៣ ពាន់លាន View ។

Unbox Therapy - YouTube

ម្ចាស់ឆានែលនេះមានឈ្មោះថា “Lewis Hilsenteger” គាត់គឺជាអ្នកជំនាញវាយតម្លៃផលិតផលគ្រឿងអេទ្បិចត្រូនិកយ៉ាងសុក្រិតដែលនិយាយអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់វា។ វីដេអូភាគច្រើនរបស់គាត់ផ្តោតលើឧបករណ៍គ្រឿងអេទ្បិចត្រូនិកថ្មីៗដែលមាននៅលើទីផ្សារ និងធ្វើការ Unboxing ឬបកកេះជាដើម។ គាត់បានធ្វើតេស្តគ្រឿងអេទ្បិចត្រូនិកជាច្រើនរួមមាន កុំព្យូទ័រ ទូរសព្ទ ផលិតផល Apple ម៉ាស៊ីនហ្គេម និងឧបករណ៍ប្លែកៗជាច្រើន។

Lewis Hilsenteger
Lewis Hilsenteger

ជីវប្រវត្តិ៖

Lewis Hilsenteger

លោក Lewis Hilsenteger កើតនៅខែឧសភា ឆ្នាំ១៩៨៥ នៅប្រទេសកាណាដា។ គាត់ស្រលាញ់គ្រឿងអេទ្បិចត្រូនិក និងការច្នៃប្រឌិតថ្មីតាមរយៈបច្ចេកវិទ្យាតាំងតែពីតូចមកម្ល៉េះ។  គាត់បានចំណាយពេលវេលាជាច្រើនក្នុងការសិក្សាស្រាវជ្រាវ ហើយបានសិក្សាមុខវិជ្ជាដូចជា ការកាត់តវីដេអូ រូបថត និងសិល្បៈឌីជីថលផ្សេងៗទៀតនៅមហាវិទ្យាល័យសិល្បៈ Toronto ។ គាត់បានរៀបចំគម្រោងអាជីពរបស់គាត់តាំងពីតូចម្ល៉េះ គាត់ដឹងពីអ្វីដែលគាត់ចង់បាន និងប្តេជ្ញាចិត្តដើម្បីយកវា។

អាជីព៖ 

Lewis Hilsenteger

លោក Lewis ជាមនុស្សចេះជួយយកអាសារគេតាំងពីតូចក្រូចឆ្មារ ហើយដូច្នេះគាត់ក៏ចាប់យកអាជីពធ្វើជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាដើម្បីជួយមនុស្សនៅក្នុងវិស័យនេះ។ អាជីវកម្មដំបូងរបស់គាត់គឺបើកហាងជួសជុលកុំព្យូទ័រមួយដែលមានឈ្មោះថា iUpgrade ។ បន្ទាប់មកគាត់ក៏បានធ្វើវីដេអូបង្រៀនប្រើប្រាស់កុំព្យូទ័រ និងដោះស្រាយបញ្ហាទូទៅដែលមនុស្សតែងតែជួបប្រទះប្រចាំថ្ងៃក្នុងគោលបំណងចង់ជួយអ្នកដទៃប៉ុណ្ណោះ។ នៅពេលគាត់ចាប់ផ្តើមទទួលបានការគាំទ្រច្រើន គាត់ក៏មានគំនិតបង្កើត ឆានែល Professional មួយនៅក្នុងឆ្នាំ ២០១០ ដែលនាំឱ្យគាត់មានប្រជាប្រិយភាព និងទទួលបានជោគជ័យរហូតមកទល់ពេលបច្ចុប្បន្ននេះ។

ទឹកប្រាក់សរុប៖

Lewis Hilsenteger

ឆានែល Unbox Therapy របស់ Lewis Hilsenteger ត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងពាសពេញអ៊ីនធឺណេត។ ដូច្នេះទ្រព្យសម្បត្តិសរុបរបស់គាត់នាពេលបច្ចុប្បន្ននេះមានប្រមាណ ៨ លានដុល្លារ ជាមួយនឹងប្រាក់ចំណូលប្រចាំឆ្នាំជាង ២ ទៅ ៣ លានដុល្លារពីការផ្សព្វផ្សាយពាណិជ្ជកម្មលើ Youtube ។ មិនត្រឹមតែគាត់អាចទទួលបានប្រាក់ចំណូលខ្ពស់ពី YouTube សម្រាប់ឆានែលរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចរកប្រាក់ចំណូលតាមរយៈការឧបត្ថម្ភពីក្រុមហ៊ុនធំៗជាច្រើនដូចជា McDonalds, Google, WB Games, Intel, Tom Clancy The Division, IBM, Anki, Oral B, GlassUSA, DBrand ជាដើម។

Lewis Hilsenteger

Unbox Therapy គឺជាជោគជ័យរបស់ធំរបស់ Lewis ។ គាត់គឺជាបុគ្គលដែលមានទេពកោសល្យ យល់ច្បាស់ចំណុចខ្លាំងរបស់ខ្លួន និងដើរតាមក្តីស្រមៃរបស់ខ្លួន បូករួមនឹងការខិតខំប្រឹងប្រែងទើបគាត់ទទួលបានសមិទ្ធផលដូចសព្វថ្ងៃនេះ។ តើការងារក្នុងក្តីស្រមៃរបស់អ្នកគឺជាអ្វី? សូម comment ប្រាប់ Admin ផង!

សូមទស្សនាវីដេអូមួយរបស់គាត់ដែលនិយាយអំពី Iphone X

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]