ភ្នំពេញ៖ ស្វិន សិន (SWENSEN’S) មកពីប្រទេសអាមេរិកដ៏ល្បីល្បាញទូទាំងពិភពលោកតាំងពីឆ្នាំ ១៩៤៨ ថាជាហាងការ៉េមសាន់ដេ រសជាតិរាប់សិបមុខឈ្ងុយឆ្ងាញ់គួរជាទីមោទន និងជាទីដែលក្រុមគ្រួសារ និងមិត្តភក្ដិ ជាពិសេសប្រជាជនកម្ពុជាដែលបានមកសាងអនុស្សាវរីយ៍ ដ៏មានសុភមង្គលជាច្រើនតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ។

ការ៉េម ស្វិន សិន

ថ្ងៃនេះ ស្វិន សិន នាំយកមកផលិតផលថ្មីមួយ ដែលប្រាកដជាធ្វើឲ្យប្រជាជនកម្ពុជាភ្ញាក់ផ្អើល និងរំភើបជាថ្មីម្ដងទៀតគឺ បីងស៊ូ។ ផលិតផលថ្មី បីងស៊ូ (Bingsu) នេះ ជារបកគំហើញមួយថ្មីរបស់ ស្វិន សិន បានចេញលក់នៅប្រទេសថៃថ្មីៗនេះ ហើយបានធ្វើឲ្យអតិថិជនក្នុងប្រទេសមានការកោតសរសើរ និងធ្វើឱ្យហាងការ៉េម ស្វិន សិន មានឈ្មោះល្បីល្បាញជាថ្មី លើគូប្រកួតប្រជែងរបស់ខ្លួននៅទូទាំងប្រទេស។ ជាមួយលទ្ធផលទឹកប្រាក់លក់មានការកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើល។

បីងស៊ូ (Bingsu)
បីងស៊ូ (Bingsu)

តើ បីងស៊ូ មានអ្វីពិសេសទៅ? បើតាមប្រសាសន៍របស់លោក ប៉េង លាង ជានាយកគ្រប់គ្រងទូទៅអាជីវកម្មម៉ាក ស្វិន សិន ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖

«បីងស៊ូ ឬហៅម៉្យាងទៀតថាការ៉េមព្រិល មានសមាសធាតុផ្សំពីព្រិលទឹកដោះគោ ផ្លែឈើ ការ៉េម និងគ្រឿងផ្សំដ៏ទៃទៀតជាច្រើនមុខ និងរចនាពូនជាភ្នំព្រិលយ៉ាងស្រស់ស្អាត ហើយនៅពេលញុំាអតិថិជន នឹងមានទឹកស្រូបរសជាតិផ្សេងៗតាមចំណង់ចំនូលចិត្តរបស់អតិថិជនដោយខ្លួនឯងក្នុងការញុំាបង្កជាបរិយាកាសរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្ដិជាដើម។ ជាពិសេសការញុំា បីងស៊ូ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ អតិថិជននឹងមានអារម្មណ៍ថាពីស្លាបព្រាមួយទៅស្លាបព្រាមួយរកឃើញរសជាតិប្លែកៗទៅតាមស្រទប់នីមួយៗខាងក្នុង ដែលបង្កើតនូវភាពសប្បាយរីករាយ និងធ្វើឲ្យអ្នកញុំាទទួលបាននូវអារម្មណ៍ថ្មីៗជាមួយការរចនាដ៏ស្រស់ស្អាតទៅតាមប្រភេទការ៉េមព្រិលបីងស៊ូនីមួយៗ»។
បីងស៊ូ (Bingsu)

លោកបានបន្ថែមថា៖

«ការ៉េមបីងស៊ូ មានបីខ្នាត គឺខ្នាតធំសម្រាប់ញុំាចាប់ពី ៤ ទៅ ៥ នាក់ ខ្នាតកណ្ដាលសម្រាប់ញុំាពី ២ ទៅ ៣ នាក់ និងខ្នាតតូចសម្រាប់ញុំាម្នាក់ឯង ជាមួយតម្លៃសមរម្យចាប់ពី ១០ ០០០រៀល»។
លោក ប៉េង លាង

បើតាមកញ្ញា ធីតា ពេជ្យ ដែលជាអ្នកញុំាការ៉េមបីងស៊ូ (Bingsu) មុនគេ បានឲ្យដឹងថាលក្ខណៈពិសេសរបស់ការ៉េមបីងស៊ូ (Bingsu) គឺថាព្រិលដែលយើងញុំា មិនមែនជាទឹកកកទេ តែជាកម្ទេចព្រិលទឹកដោះ តែបៃតង និងសូកូឡា ហើយពូនជាភ្នំព្រិលដែលបង្កប់ដោយរសជាតិផ្សេងគ្នា ប្រៀបដូចទៅនឹងការស្វែងរករបស់មានតម្លៃ ដែលធ្វើជារសជាតិឆ្ងាញ់ជាប់ចិត្តមិនអាចបំភ្លេចបាន។ រីឯតម្លៃវិញ ពោលគឺសមរម្យហើយអាចញុំាបានច្រើននាក់ ដែលអាចចែករំលែកជាមួយមិត្តភិក្ត បងប្អូន ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ផងដែរ។ កញ្ញាបានបញ្ជាក់បន្ថែមថា នឹងមកញុំាការ៉េមបីងស៊ូនេះ រៀងរាល់សប្ដាហ៍តែម្ដង។​

កញ្ញា ធីតា ពេជ្យ
បីងស៊ូ (Bingsu)

ស្វិនសិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារទាំង ៦ រូមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) កាហ្វ ខូសស្ដារ (Costa Coffee) នំដូហ្វណាត់ និង កាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមាន ៦១ ហាង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]